យប់មិញបុរសម្នាក់ បានស្លាប់ទាំងគួរឲ្យសង្វែក ក្រោយដើរឆ្លងផ្លូវ ត្រូវរថយន្តបើកបុក នៅខណ្ឌជ្រោយចង្វារ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ទាំងគួរឲ្យសង្វែកណាស់ បន្ទាប់ពីដើរឆ្លងផ្លូវមិនប្រយ័ត្ន ឫយ៉ាងណានោះទេ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកលឿនមកបុកពេញទំហឹង ហើយរត់គេខ្លួនបាត់ស្រមោល នៅលើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

សាកសពជនរងគ្រោះ និងរថយន្ដបង្ករ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុ និងទទួលបានសេចក្ដីរាយការណ៍ភ្លាមៗ កម្លាំងសមត្ថិកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យស្វែងរកអត្តសញ្ញាណ និងរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដែលបានដឹកតាមរថយន្ដយកទៅតម្កល់ទុកនៅក្នុងវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner