អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេសចំនួន ០៦នាក់​ រស់នៅខុសច្បាប់នៅខណ្ឌដូនពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង ២៥ នាទីនេះ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ហាងកាហ្វេ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-បានពិនិត្យឃើញមាន​ ជនបរទេសចំនួន ០៦នាក់ ស្រី ០២ នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ ។

-ក្រុមប្រតិបត្តិការខាងលើនេះបានបញ្ជូនជនបរទេសចំនួន ០៦នាក់ ស្រី ០២នាក់ ខាទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់ ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner