អភិបាលខេត្ដសៀមរាប ស្នើរអោយពលរដ្ឋរក្សាជំហរបោះឆ្នោតអោយបក្សប្រជាជនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ អភិបាលខេត្ដសៀមរាប ស្នើរអោយពលរដ្ឋរក្សាជំហរបោះឆ្នោតអោយបក្សប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដ បានស្នើរដល់ពលរដ្ឋនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប អោយរក្សាជំហរគាំទ្រ និងបោះឆ្លោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារពលរដ្ឋនៅតំបន់នោះ ពួកបានគាំទ្រអោយគណបក្សប្រជាជន អោយជាប់ឆ្នោតជាមេឃុំ កាលពីឆ្នាំ២០១៣ ក្នុងចំណោម១២សង្កាត់ក្នុងក្រុងសៀមរាប។
       ឯកឧត្ដមបាន បានថ្លែងបែបនេះ នៅក្នុងពិធិសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៧០០នាក់ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។ ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ៧មករា ប្រទេសកម្ពុជានៅមិនទាន់មានការអភិវឌ្ឍនៅឡើយទេ ទាំងពុទ្ធចក្រនិងអាចក្រ ដោយសារនៅមានសង្គ្រាមផ្ទៃក្នុងនៅឡើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះ អាចក្រទាំងមូលមានការីកចំរើនគ្រប់ទីកន្លែង លើគ្រប់វិស័យ ដោយសារស្នារដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។ ឯកឧត្ដមបានបន្ដទៀតថា៖ មិនតែប៉ុណ្ណោះ សុខសន្តិភាព ក៍បានកើតមានឡើងសព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងសង្គា្រមផ្ទៃក្នុងនៅកម្ពុជា។ ប្រទេសមួយដែលមានការអភិវឌ្ឍន៍ គឺត្រូវការនូវធនធានមនុស្ស ត្រូវការអ្នកចេះដឹង ដែលករណីនេះ អាជ្ញាធរខេត្ដបានខិតខំយកចិត្តទុកដាក់ អោយមានសាលារៀន វត្ដអារាម ព្រោះស្ថាប័នទាំងពុទ្ធចក្រនិងអាចក្រ ត្រូវដើរទន្ទឹមគ្នា ដែលខុសពីសម័យខ្មែរក្រហមបីឆ្នាំ៨ខែ២០ថ្ងៃ បានធ្វើបាបនិងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ អ្នកមានចំណេះដឹងជាដើម ជាពិសេសបានសម្លាប់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមកពីប្រទេសបារាំងផងដែរ ។
       ឯកឧត្ដមបានអំពាវនាវ ដល់ពលរដ្ឋ សិស្សានុស្ស ចូលរួមកសាងសង្គមជាតិឲ្យរីកចំរើន ហើយក៍បានអំពាវអោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានោះ ឯកឧត្ដមបានបន្ដថា កាលពីឆ្នាំ២០១៣ នៅសង្កាត់ចុងឃ្នៀស ប្រជាពលរដ្ឋបានគាំទ្របោះឆ្នោតជួនបក្សប្រជាជាជនកម្ពុជាអោយបន្ដធ្វើជាចៅសង្កាត់ ក្នុងចំណោមសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប ដែល ឯកឧត្ដមថា ជាសង្កាត់គំរូមួយ ហើយពលរដ្ឋត្រូវរក្សាជំហ៊បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដដែល។
        សូមបញ្ជាក់ថា៖ ឯកឧត្ដម អភិបាលខេត្ដសៀមរាប បានផ្ដល់ថវិកាចំនួន ៨៤១០ដុល្លារ ដល់សាលាបឋមសិក្សាសង្កាត់ចុងឃ្នៀស ដើម្បីទិញសម្ភារៈដាក់សាលារៀន ព្រមទាំងផ្ដល់ថវិកាដល់លោកគ្រូអ្នកគ្រូម្នាក់៥ម៉ឺនរៀល និងពលរដ្ឋម្នាក់២ម៉ឺនរៀល និងសិស្សានុសិស្ស១ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner