និវត្តន៍ជននិងគ្រសារក្រីក្រ២៣៩គ្រួសារទទួលបានអំណោយពី អភិបាលខេត្តមណ្ឌលគិរី

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរីៈនិវត្តន៍ជននិងគ្រសារក្រីក្រ២៣៩គ្រួសារដែលរស់នៅក្នុងឃុំចំនួន០២របស់ស្រុកកែវសីមា បានមកធ្វើពិធីជួបជុំគ្នានៅសាលាស្រុក ដើម្បីទទួលអំណោយជាស្បៀងអាហារនិងថវិការមួយចំនួនពី អភិបាល ខេត្ត មណ្ឌលគិរីនិងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៨នេះ។

ចំពោះការជួបជុំគ្នារវាងអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ជាមួយនិងនិវត្តន៍ជននិងគ្រួសារក្រីក្រនាពេលនេះ ត្រូវបាន គេអះអាងថាក្នុងទិសដៅបន្តខិតខំការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់និវត្តន៍ជនក្រីក្រ ក្នុងការ ឧបត្តមគាំទ្រទាំងគំនិតយោបល ការបណ្តុះបណ្តាល ទាំងសម្ភារៈសម្រាប់ផ្តល់ជូន ដើម្បីសម្រាល ដល់ ជីវភាពរស់នៅរបស់ពួកគាត់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តមណ្ឌលគិរីលោកឃឹម ចាន់ផល បានថ្លែង ក្នុងពិធីនោះថាដោយអនុវត្តន៍តាមផែនការយុទ្ធសាស្ត្រ៣យ៉ាងនិងសកម្មភាពជាអទិភាព៥ចំណុចរបស់ក្រសួងឆ្លើយតបតាមសំណើរឃុំនិងស្រុក មន្ទីរសង្គមកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខេត្ត បាន បំពេញភារកិច្ចជូនក្រសួង។ក្នុងនោះរដ្ឋបាលខេត្តបានផ្តោតសំខាន់លើការផ្តល់សេវាជួយជនរងគ្រោះដោយគ្រោះថា្នក់ គ្រោះធម្មជាតិ កុមារកំព្រា អតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល ដោយសហការជា មួយកាកបាតក្រហមខេត្តជាបន្តបន្ទាប់ ក្នុងនោះបូករួមទាំងករណីអគ្គីភ័យឆេះផ្សារក្រុងសែនមនោរម្យ ចំនួន ២០០គ្រួសារផងដែរ។ហើយនៅថ្ងៃនេះ គឺបន្តផ្តល់សេវាជួយសង្គ្រោះដល់ពលរដ្ឋនៅស្រុក កែវសីមា នេះចំនួន២៣៩គ្រួសារបន្ថែមផងដែរ។

លោកនួន សារ៉ន អភិបាលស្រុកកែវសីមា បានជម្រាបទៅគណៈអធិបតីអំពីស្ថានភាពនៃការរស់នៅ ការធ្វើសេដ្ឋកិច្ចនិងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋ និងបញ្ជាក់បន្ថែមផងដែរ លើការយកចិត្តទុកដាក់ ខ្ពស់ ចំពោះនិវត្តន៍ជនក្រីក្រ ប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់និន្នាការ ជាបន្តបន្ទាប់។

អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាង ក្នុងពិធីបានថ្លែងសង្កត់ធ្ងន់កោតសរសើរលើមន្ទីរសង្គមកិច្ច អាជ្ញាធរពាក់ព័ន្ធតាមបណ្តាក្រុងស្រុក ដែលតែងតែផ្តោតយកចិត្តទុកដាក់លើពលរដ្ឋក្រីក្រនិងចុះជួយ មិនដែលអាកខាន។ក្នុងនោះលោកអភិបាលខេត្តថ្លែងថាសមាគមន៍អតីតយុទ្ធជនកម្ពុជាបានបង្កើតឡើងរយៈពេល១១ឆ្នាំមកហើយ។សមាគមន៍បានធ្វើសកម្មភាពជាផ្លែផ្កាទាំងការសាងសង់ផ្ទះ ការកំណត់អត្ត សញ្ញាណ អតីតយុទ្ធជន ដែលត្រូវទទួល ដីសម្បទានសង្គមកិច្ចនិងផ្តល់ប្រាក់មរណៈសង្គ្រោះនិង សរ សើរជូន រង្វាន់ សំដៅកែលម្អរជីវភាពនិងពង្រឹង សាមគ្គីភាពក្នុងជួរអតីតយុទ្ធជន រួមចំណែកក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។អភិបាលខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្នុងពិធី ជួបជុំនេះ ដែរក្រុមកាងារបានបន្តចែកជូននូវអង្ករ២០គីឡូក្រាម កន្ទែលនីឡុង១ ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ក្នុងម្នាក់ៗដូចគ្នាចំពោះគ្រួសារចំនួន២៣៩គ្រួសារមកពីឃុំស្រែព្រះ និងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner