ក្រសួងមហាផ្ទៃគ្រោងបង្កើនកីឡាប្រយុទ្ធដល់១០ប្រភេទកីឡា ព្រឹត្តិការណ៍យុទ្ធសិល្ប៍ចម្រុះ​ពានរង្វាន់សម្ដេចក្រឡាហោម ឆ្នាំ២០១

អត្ថបទដោយ៖
ហេង វណ្ណា

អង្គភាពកីឡាក្រសួងមហាផ្ទៃ គ្រោងនឹងបង្កើនចំនួនប្រភេទកីឡាប្រយុទ្ធឲ្យបាន ដល់១០​ប្រភេទ​​​កីឡា ដើម្បីចូលរួមដណ្ដើម​ពាន​​​​រង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ នាឆ្នាំ​២០១៩​ខាង​មុខ ក្រោយពីការសាកល្បង លើកដំបូង ឆ្នាំ២០១៨នេះ ទទួល​​បានការចាប់អារម្មណ៍​គួរឲ្យកត់​សម្គាល់ ។

       

ឯ ឧ ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅឆ្នាំ​២០១៩​ខាងមុខ អង្គភាពនឹងបង្កើនចំនួនប្រ​ភេទ​កីឡាប្រយុទ្ធយ៉ាងហោចឲ្យដល់១០ប្រភេទកីឡា ដើម្បី​ចូលរួម​ប្រកួត​កីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើមពានរង្វាន់ សម្តេច​ក្រ​​ឡាហោម ស ខេង លើកទី២ ។

         

ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចក្រឡាហោម ស ខេង ជូនដល់កីឡាករ កីឡា ការិនី ដែលបានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ឯកឧត្តម ជា ប៊ុនហេង បញ្ជាក់ទៀតថា សម្រាប់ឆ្នាំដំបូងនេះមានតែ៤ប្រភេទកីឡាប្រយុទ្ធប៉ុណ្ណោះ ដែលបានចូលរួមប្រជែង  ។ ឯ​  ឧ បន្តថា កីឡាករក្នុងកងកម្លាំងនគរបាលជាតិ គឺជា​កម្លាំង​មិនអាចខ្វះបាន ពីព្រោះភាគច្រើនកីឡាករ កីឡការិនី ទាំងឈុតធំ និងឈុតតូច នៅ​សហព័ន្ធ​កីឡាជាតិ២៧  ប្រហែលជា៤០០នាក់ ស្មើរនឹង៣០% សិតតែជាកីឡាករដែលចេញ ពីសមាគមកីឡា​ក្រសួងមហាផ្ទៃ។

         

សូមបញ្ជាក់ថា អង្គភាពកីឡាក្រសួងមហាផ្ទៃ បានរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើម​ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៨ ដោយបានបិទ​បញ្ចប់កាល​ពី​ម្សិល​មិញ ដោយមាន ៥ប្រភេទកីឡា រួមមាន៖ ប្រភេទកីឡាហាប់គីដូ វ៉ូវីណាម យូដូ ការ៉ាតេ និង​តេក្វាន់ដូ ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner