ក្រសួងអប់រំអនុញ្ញាតឲ្យសិស្សនិស្សិតឈប់សម្រាករយៈពេល៣ថ្អៃដើម្បីចូលរួមបោះឆ្នោត នៅចុងខែកក្កដា

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងអប់រំ យុវជនណិងកីឡា លោក ពិត ចំណាន នៅថ្ងៃ២៦មិថុនានេះ បានណែនាំដល់ម្ចាស់សាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ដើម្បីអនុញ្ញាឲ្យសិស្ស និស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានទាំងនោះ ពានឈប់សម្រាករយៈពេល៣ថ្ងៃគឺថ្ងៃ២៨ ២៩ និង៣០កក្កដាឆ្នាំ២០១៨។ ការអនុញ្ញាត ឲ្យសិស្សនិស្សិតឈប់សម្រាកនោះ ត្រូវគេជូនដំណឹងថា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅតីកាលទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃ២៩កក្កដា ឆ្នាំ២០១៨។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃ២២មិថុនា បានណែនាំដល់ ក្រសួងអប់រំ ក៍ដូចជាអំពាវនាដល់គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ដើម្បីឲ្យសិស្ស និស្សិត បុគ្គលិកសិក្សា បានឈប់សម្រាក៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner