នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) មកកាន់កម្ពុជា គឺបានបង្ហាញពីគោលជំហរគាំទ្រកម្ពុជា កំពុងសម្រេចបានដោយជោគជ័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោក អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានមកបំពេញបេសកម្មនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ -២៦ ខែមិថុនា ឆ្នាំ២០១៨ នៅកម្ពុជា ។ ទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការអបអរសាទរចំពោះកម្ពុជាដែលកំពុងសម្រេចបានសមិទ្ធផលនានាដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាពិសេសក្នុងកិច្ចគាំពារបរិស្ថាន។ លោកក៏បានផ្តល់ការចាប់អារម្មណ៍ខ្ពស់ក្នុងការងារគ្រប់គ្រងសំណល់រឹង សំរាមជាពិសេសសំរាមផ្លាស្ទិកដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់គោលការណ៍កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងផលិតឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងនៅក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក អេរីច សូលហេម (Erik Solheim) បានបង្ហាញពីការមើលឃើញលើការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងបរិស្ថាន ដែលរាល់កិច្ចព្រមព្រៀង គោលការណ៍ និងគំនិតផ្តួចផ្តើមនានារបស់អង្គការសហប្រជាតិ ត្រូវបានកម្ពុជាចូលរួមអនុវត្តបានល្អប្រសើរ។  លោកក៏បានទទួលស្គាល់ថាកម្ពុជាកំពុងមានការរីកចម្រើនគ្រប់វិស័យ និងមានជំនឿលើប្រទេសដែលពីមុនធ្លាប់ទទួលរងគ្រោះដោយសង្រ្គាមរាប់ទសវត្សរ៍ថាមានស្ថិរភាព សន្តិសុខពេញលេញ និងមានវឌ្ឍនភាពតាមតំបន់ និងពិភពលោក។ វត្តមានរបស់លោក អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) មកទស្សនកិច្ចលើទឹកដីកម្ពុជា គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីគោលជំហរមួយគាំទ្រយ៉ាងពេញទំហឹង នូវអ្វីដែលកម្ពុជាយើងកំពុងសម្រេចបានដោយជោគជ័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្នុងកាលៈទេសៈដែលកម្ពុជាបាននឹងកំពុងតែឆ្ពោះទៅកាន់ការបោះឆ្នោត ដែលប្រកបដោយប្រជាធិបតេយ្យ វត្តមានរបស់នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) នាពេលនេះ ជាសក្ខីភាពមួយឱ្យកម្ពុជាកាន់តែមានទំនុកចិត្ត និងគោលជំហរកាន់តែខ្លាំងបន្ថែមទៀត ក្នុងការជំរុញឱ្យលទ្ឋិប្រជាធិតេយ្យត្រូវបានលើកកម្ពស់កាន់តែខ្លាំងលើឆាកអន្តរជាតិ។

ក្នុងការអនុវត្តគោលនយោបាយចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងកិខ្ខគាំពារបរិស្ដាន ការការពារបិងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ កនកលងទៅនេះ ការការពារ គ្រប់គ្រងធនធានធម្មជាតិត្រូវបានធ្វើឡើងប្រកបដោយជោគជ័យក្នុងនោះរួមមាន ៖ ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងបានប្រែក្លាយតំបន់មួយចំនួនទៅជាកន្លែង ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ រកចំណូលសម្រាប់ប្រជាជនមូលដ្ឋាន និងពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ ជាងនេះទៅទៀត គឺទប់ស្កាត់និងចាត់វិធានការបាន ក្នុងការបំផ្លាញបរិស្ថាន បង្កផលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងធនធានធម្មជាតិនៅលើផែនដី ។

កិច្ចព្រមព្រៀមមួយចំនួនរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ដោយជាក់ស្តែងកម្ពុជាធ្លាប់ តែជាប្រទេសដែលធ្លាប់ទទួលការគាំទ្រពីអង្គការសហប្រជាជាតិ ស្វែងរកសន្តិភាព ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រទេស មានមុខមាត់លើឆាកអន្តរជាតិ និងបានកៀកស្មាជាមួយអង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាពលើពិភពលោក ជាពិសេសជាក់ស្តែង កម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួន ចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ តាមបណ្តាប្រទេសផ្សេងផងដែរ ។

ទាំងនេះគឺជាមោទភាពដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលបានបោះជំហានយ៉ាងលឿនក្នុងមាគ៌ាមួយដ៏ត្រឹមត្រូវលើការអភិវឌ្ឍ និងបាននឹងកំពុងបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ទៀត ដើម្បីឱ្យកម្ពុជាកាន់តែជឿនលឿនដូចបណ្តាប្រទេសដ៏ទៃទៀតលើពិភពលោក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner