កិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកំពត កម្ពុជា និងខេត្តគៀនយ៉ាង វៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃចន្ទ ទី១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត មានរៀបចំពិធីប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកំពត កម្ពុជា និងខេត្តគៀនយ៉ាង វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ផាម វ៉ូ ហុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង។

គោលដៅកិច្ចប្រជុំ រួមមាន ៖ សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍ កសិកម្ម និងជលផល ការងារសុខាភិបាល អប់រំ ការងាររណសិរ្ស យុវជន និងនារី ព្រមទាំងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាម នៅកម្ពុជា ក្នុងទឹកដីខេត្តកំពត ។
ភាគីទាំងពីរឯកភាពគ្នាថានឹងខិតខំដោះស្រាយឲ្យបានរួចរាល់ និងល្អប្រសើរនូវបណ្តាចំណុចសេសសល់ពីឆ្នាំចាស់ អង្គពិធីបានបញ្ចប់នៅវេលាម៉ោង ១៧និង៣០នាទី ក្រោមបរិយាកាសរីករាយ និងសាមគ្គីភាព មិត្តភាព យូរអង្វែង៕.

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner