នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ដឹកនំាប្រតិភូបំពេញទស្សនៈកិច្ចនៅសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលជួបពិភាក្សាបទពិសោធន៍ការងារ និងទស្សនៈវិស័យស្តីពីការពង្រឹងកិច្ចសហការរវាងៃគួវិស័យឯកជន និងសាធារណៈ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រ ជាជាតិ UNEP បានដឹកនំាំប្រតិភូធ្វើទស្សនៈកិច្ចក្នុងប្រទេសកម្ពុជារយៈពេលមួយថ្ងៃនៅថ្ងៃទី២៥ ខែមិ ថុនានេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកម្មវិធីបរិស្ថាន សហប្រជាជាតិលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរ ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) និងគណៈប្រតិភូបានបំពេញទស្សនៈកចិ្ចនៅសភាពាណិជ្ជកម្មកម្ពុជាផងដែរ ដើម្បីចូលជួបពិភាក្សាបទពិសោធន៍ការងារ និងទស្សនៈវិស័យស្តីពីការពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងសាធារណៈ ជាពិសេសបញ្ហានៃការប្រើប្រាស់ផលិតផលប្លាស្ទិក ។
ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រ ជាជាតិUNEP បានលើកទឹកចិត្តអោយកម្ពុជាបន្តអនុវត្តន៍ការងារមួយចំនួន ជាពិសេសការអភិវឌ្ឍនានា គិតគូលើថាមពលកកើតឡើងវិញ ការគ្រប់គ្រងលើផលិតផលប្លាស្ទិក ការគិតគូលើគោលការណ៍កាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ការកែឆ្នៃ ប្រើប្រាស់ឡើងវិញផលិតផលប្លាស្ទិក ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានជម្រុញឱ្យកម្ពុជាពង្រឹងថែមទៀត នូវការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាអំណោយផលដល់ទេសចរណ៍ធម្មជាតិ ក៏ដូចជាជាចំណូលសម្រាប់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិទាំងនោះ ។ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា    (ដាក់សម្ភាសន៍មានរយៈពេល១និង៥៣នាទី)
សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានេះដែរ អ្នកតំណាងមកពីវិស័យឯកជន ក្នុងនោះរួមមាន៖ ផ្សារ ទំនើបដែលយកកម្រៃបន្ថែមលើថង់ប្លាស្ទិក និងក្រុមហ៊ុនដែលបានស្នើសុំនំាចូលថង់ប្លាស្ទិក ក៏បានចួល រួមបញ្ចេញមតិ និងយោបល់យ៉ាងផុលផុសផងដែរ ដោយពួកគេបាននិយាយថា ដើម្បីធ្វើការងារហ្នឹងអោយជោគជ័យ យើងគួរតែមានការផ្សព្វផ្សាយដល់សាលារៀន និងវត្តអារាមជាដើម ដែលជាមជ្ឈដ្ឋាន មួយមានប្រជាពលរដ្ឋទៅច្រើន ដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយការងារប្រើប្រាស់ថង់ប្លាស្ទិកកុំច្រើនហួសហេតុ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner