ប្រជាពលរដ្ឋ៣៥គ្រួសារក្នុងសង្កាត់បឹងទំពុនរងគ្រោះអគ្គីភ័យ ទទួលអំណោយពីកាកបាទក្រហមរាជធានីភ្នំពេញ

ប្រជាពលរដ្ឋ៣៥គ្រួសារក្នុងសង្កាត់បឹងទំពុនរងគ្រោះអគ្គីភ័យ ទទួលអំណោយពីកាកបាទក្រហមរាជធានីភ្នំពេញ

ភ្នំពេញ ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានី ភ្នំពេញ ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកកណ្ដាលកាកបាទក្រហមកម្ពុជា និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  និង មានការចូលរួមដោយ លោក ពេជ្រ កែវមុនី អភិ បាល ខណ្ឌមានជ័យ និង ជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រួមទាំងលោក លោកស្រី សមាជិក សមាជិកា ចៅសង្កាត់បឹងទំពុនទី២ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយមនុស្សធម៍ ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់ ២២ ខ្នងផ្ទះ ស្មើនឹង ៣៥គ្រួសារ ក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ក្នុងឱកាសនោះ  លោក ប៉ា សុជាតិវង្ស  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលជួបបញ្ហារងគ្រោះអគ្គីភ័យ ។

បន្ទាប់មកលោកប្រធាន សាខារាជធានី ភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និង សោក ស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារចំនួន ៣៥គ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបានដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។

លោកប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ក៏បានណែនាំអោយអាជ្ញាធរ មូលដ្ឋានជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសារទាំង ៣៥ គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៍ដូចទុក សំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ក្នុងនោះដែរ ឯកឧត្តម ប្រធាន ក៍បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និង ពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំអោយមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា « ស៊ូលិចទឹកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ » ។

អំណោយដែលត្រូវ សាខារាជធានីភ្នំពេញផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន :
– អង្ករ ៣០ គីឡូ , មី ១កេស , ទឹកបរិសុទ្ធ ១កេស , ចង្ក្រានហ្គាស១,បំពង់ទឹកក្ដៅ១,ខ្ទះឆា១,
,ចានបាយ ចានសម្ល វែកបាយ វែកសម្ល ស្លាព្រា សម ១ឈុត , ឆ្នាំងតូច-ធំ ១ ធុងទឹកកក ១ , ខ្នើយ១, ស្ករស៣គីឡូក្រាម, តែ៥កញ្ចប់, កញ្ច្រែង១,ថាសជ័រ១, រួមទាំងថវិកា ចំនួន ១០ម៉ឺន រៀល ។

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner