ហាយឡែនឌ័រ អ្នកបើកបរស្រវឹងសល់ បើកបុករះម៉ូតូ២គ្រឿង របួសធ្ងន់ស្ត្រី៤នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ស្រ្តីចំនួន៤នាក់ រងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តហាឡែនឌ័រមួយគ្រឿង អ្នកបើកបរ ដាក់ជ្រុលស្រវឹងសល់ពីយប់ មកបើកបុករះម៉ូតូ២គ្រឿងជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសម្តេច ជា ស៊ីម មុខផ្សារបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-7321 បើកបរដោយបុរសម្នាក់ឈ្មោះ រស់ វណ្ណា អាយុ៣៣ឆ្នាំ មានអាស្រ័យដ្ឋាន ផ្ទះលេខ៦០អាហ្សិត ផ្លូវ១៣៤ ភូមិ៧ សង្កសត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ជនខាងលើនៅមានជាតិស្រវឹងសល់ បានបើកបោះពួយល្បឿនលឿន ពីកើតទៅលិច តាមបណ្តោយផ្លូវសម្តេច ជា ស៊ីម ដល់ចំណុចខាងលើ បានបុករះម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-8313 ជិះដោយស្រ្តីម្នាក់ឈ្មោះ  ពុធ ម៉ារីតា អាយុ១៨ឆ្នាំ ស្នាក់នៅ ក្នុងខណ្ឌឫស្សីកែវ ហើយរថយន្តបន្តទៅបុកម៉ូតូ ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-9309 កល់ជាប់ពីក្រោមរថយន្ត ដែលជិះគ្នា៣នាក់ បើកបរដោយឈ្មោះ អ៊ុល សុីនឿន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មករធ្វើការផ្ទះល្វែង ស្នាក់នៅភូមិជ្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ឈ្មោះ ឡុង ម៉ៅ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ ធ្វើការ និងស្នាក់នៅជាមួយគ្នា ។ ឈ្មោះ ទូច ចាន់លីន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មករដូចគ្នា ស្នាក់នៅជាមួយគ្នា ។

តាមសម្តីអ្នកប់កបររថយន្តបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដឹកកូនទៅសាលារៀន ធ្វើដំណើរតាមផ្លូវខាងលើ ពីកើតទៅលិច ដល់ចំណុចខាងលើជ្រុលទៅបុកម៉ូតូពីគ្រឿង ពីក្រោយ ដែលបើកស្របទិសគ្នា ។
តាមង្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កបើកល្បឿនលឿន តាមផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ រេចង្កូតបុករះម៉ូតូ២គ្រឿងបន្តបន្ទាប់ ហើយម៉ូតូសេ១២៥មួយគ្រឿងកល់ជាប់ពីក្រោមរថយន្ត បណ្តាលឲ្យ ស្រ្តី៤នាក់រងរបួសធ្ងន់ ។​​ ក្រោយកើតហេតុ រថយន្តនិងម៉ូតូ២គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្កផង សមត្ថកិច្ចនាំយកទៅរក្សាទុក ជាបណ្តោះអាសន្នរងចាំដោះស្រាយពេលក្រោយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner