ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងថាប្រទេសមានធនធានមនុស្សប្រកបដោយគុណភាពគឺការកសាងសង្គមអោយកាន់តែរីកចំរើនសំរាប់ប្រទេសជាតិយើង
កំពង់ឆ្នាំងៈ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថាៈ ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន លើផ្អែកចំណេះដឹង និងចំណេះ
ធ្វើជាមូលដ្ឋាន។
ឯកឧត្តមបណ្ឌិតបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៨នៅសាលានយោបាយខេត្តកំពង់ឆ្នាំង ក្នុងពិធីចុះសាកសួរសុខទុក្ខ និង ជួបសំណេះសំណាលជាមួយមន្រ្តីអប់រំចំនួន១.៣៩៣នាក់នៅខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិតបានថ្លែងបន្តទៀតថាៈ បច្ចុប្បន្នប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជា មានសុខសន្តិភាព មានការីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំកំពុងតែបោះជំហានយ៉ាងខ្លាំង ដើម្បីសម្រេចនូវគោលដៅ ក្រសួងអប់រំយុវជននិងកីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើន
នៅក្នុងតំបន់ និង សកលលោក ។ ពិសេសជាងនេះទៀត បានតំឡើងប្រាក់ បៀវត្សជូនមន្ត្រីរាជការ បុគ្គលិកអប់រំ និង បុគ្គលិកសុខាភិបាល ដែលនេះពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ និងការ ទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកំពស់កម្រិតជីវភាពរស់ នៅរបស់មន្ត្រីរាជការ។ ឯកឧត្តមបណ្ឌិតបានអំពាវនាវ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតក៏បានចែកសៀវភៅ ក្រុមង៉ុយនិងបណ្ឌិតអ៊ូ ចុងដល់លោកគ្រូអ្នកគ្រូផងដែរ៕