សហរដ្ឋអាមេរិកនឹងផ្តល់ពេលវេលាជាក់លាក់ដល់កូរ៉េខាងជើង បន្ទាប់ពីកិច្ច ប្រជុំកំពូលរវាងមេដឹកនំាប្រទេសទំាងពីរដែលបានស្នើឡើង

សហរដ្ឋអាមេរិក៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានថ្លែងថា ប្រទេស ខ្លួននឹងបង្ហាញពេលវេលាមួយទៅកាន់កូរ៉េខាងជើង ដោយមានការស្នើសុំជាក់លាក់ ពីរដ្ឋកុម្មុយនីស្តមួយនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលធ្វើដំនើរទៅកាន់តំបន់អាស៊ីក្នុងសប្តាហ៍នេះ រដ្ឋ មន្ត្រីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស មិនបានបញ្ជាក់អ្វីលម្អិតទេ ប៉ុន្តែ លោកបានលើកឡើងថា ការកំណត់ពេលវេលាគឺឆាប់រហ័សគ្រប់គ្រាន់ ដើម្បីបញ្ជាក់ អំពីកម្រិតនៃការប្តេជ្ញាចិត្តរបស់របបដឹកនំាក្រុងព្យុងយ៉ាង ។

សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េ បានថ្លែងកាលពីសប្តាហ៍ មុនថា រូបលោកនឹងវិលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ មុនពេលដែលលោកបាន ខិតខំប្រឹងប្រែងសម្រាប់កិច្ចចរចា ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា នៅ សិង្ហបុរី រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ។ ប្រមុខការទូតអាមេរិក រូបនេះបានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលបំពេញទស្សនៈកិច្ចមួយនៅទីក្រុងសេ អ៊ូល កាលពីដើមខែនេះថា រូបលោកនឹងដឹកនាំការចរចាកូរ៉េខាងជើងអោយដំណើរ ការទៅមុខ បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោក ត្រាំ និងលោក គីម ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner