ប្រធានាធិបតីសហរដ្ឋអាមេរិកចេញបញ្ជាអោយបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសខ្លួនជាបន្ទាន់

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយ ផ្ទាល់អោយអាជ្ញាធរបញ្ជូនជនអន្តោប្រវេសន៍ ដែលបានចូលមកប្រទេសខ្លួនដោយ ខុសច្បាប់ចេញពីទឹកដីមហាអំណាចនេះជាបន្ទាន់ ដោយមិនចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ ឬប្រព័ន្ធតុលាការអ្វីឡើយ ហើយថា រូបលោកនៅតែគាំទ្រនយោបាយអន្តោប្រវេសន៍កន្លងមក ។

សូមរំលឹកថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃ សៅរ៍ សប្តាហ៍ មុននេះ អំពីផែនការមួយក្នុងការអនុញ្ញាតអោយក្មេងៗអន្តោប្រវេសន៍អាចជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញ នៅក្នុងមណ្ឌលឃុំឃាំងក្នុងរដ្ឋតិចសាស់ ដែលជាប់ ព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ។

ក៏ប៉ុន្តែបន្ទាប់មកទៀតក្រសួងសន្តិសុខមាតុភូមិអាមេរិក បានតបទៅប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ វិញថា វាមិនអាចកើតឡើងទៅរួចនោះឡើយ លុះត្រា ណាតែឪពុកម្តាយដែលជាប់ឃុំខ្លួននោះ ត្រូវបញ្ចូនចេញពីសហរដ្ឋអាមេរិករួចរាល់ជាមុនសិន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner