ឯកឧត្តម អភិបាលខេត្តកណ្តាល ជួុបដំណេះសំណាលជាមួុយមន្ត្រីសង្ឃ ចៅអធិការ និងអាចារ្យ គណះកម្មការវត្តទូទាំងខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

 ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលអញ្ជើញជួប​សំណេះសំណាល ជាមួយមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ អាចារ្យ គណះកម្មការវត្ត ទូទាំងខេត្តកណ្តាល។

       ​កិច្ចសំណេះសំណាលនេះធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក៏មានការ​ចូលរួមពីសំណាក់ លោក លោកស្រី​ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រមាណជាង ៦២០អង្គ/នាក់ នៅសាលាខេត្តកណ្តាល។

         ​ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានផ្តល់នូវអានុសាសន៍ ត្រូវសាមគ្គីភាព ការស្រឡាញ់រាប់អានគ្នា ការចេះយោគយល់អធ្យាស្រ័យគ្នា និងការគោរពគ្នាទៅវិញទៅមក  និងប្រតិបត្តិនូវជំនឿ សាសនារបស់ខ្លួន ដោយឈរលើគោលការណ៍ នៃការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ សាសនា ដែលយើចាត់ទុកថា ជាគន្លឹះដ៏សំខាន់នាំទៅរកសេចក្តីសុខ ស្ថេរភាព និងវិបុលភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការពង្រឹងនូវគោលការណ៍វប្បធម៌សន្តិភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជា។

        ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដោយគោរពតាមឋានានុក្រម និងត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន អោយមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
       បន្ថែមពីនេះ ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយព្រះមេគណទាំងពីរគណៈ  និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់  ហើយត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗ ទៅក្រសួងធម្មការ និងសាសនា ឲ្យបានទៀងទាត់ និងទាន់ពេលវេលា។

       ទន្ទឹមនឹងនេះ​ឯកឧត្តម ក៏បានបញ្ជាក់ អំពីគោលនយោបាយឈ្នះឈ្នះរបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាល គោរពសិទ្ធិសេរីភាពខាងជំនឿ ​និង​សាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អ ដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា។

       ឯកឧត្តមអភិបាលខេត្ត ​បានផ្តាំផ្ញើដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមនិមន្តអញ្ជើញចូលរួុមបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះអោយបានទាំងអស់គ្នា៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner