គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ប្រជាធិបតេយ្យ

អត្ថបទដោយ៖
Kien Sereyvuth

(ខេត្តកណ្តាល) ៖ ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានលើកឡើងថា គណបក្ស ប្រជាជនកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន ដែលផ្សារភ្ជាប់ទៅនឹង គោលការណ៍ប្រជាធិបតេយ្យ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានលើកឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល ជាច្រើននៅក្នុងឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ថា គណបក្សប្រជាជន កម្ពុជាបានចាប់កំណើត តាំងពីឆ្នាំ១៩៥១ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលជិត៧០ឆ្នាំមកហើយ ក្នុងនោះទោះបី ត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុកស្មាញជាច្រើនយ៉ាងណាក៏ដោយ ក៏គណបក្សបានស្ថិតនៅរួមសុខរួមទុក្ខជាមួយ ប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៏ជាតិ និងប្រជាជនគ្រប់ដំណាក់កាល។

ឯកឧត្តម ប្រធាន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការ ថែរក្សាការពារ រាល់សមិទ្ធផលរបស់សង្គមជាតិ ពិសេសសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាសមិទ្ធផលដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន ដែលផ្សារភ្ជាប់ទៅនឹងគោលការណ៍ប្រជាធិបតេយ្យប្រជាជន។

ក្នុងពិធីនេះដែរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ស្នើឲ្យប្រជាពលរដ្ឋ និងសមាជិកសមាជិកា បន្តគាំទ្រគណបក្សប្រជាជន កម្ពុជាជាបន្ត ដើម្បីបន្តគាំទ្រសម្រេតេជោ ជានាយករដ្ខមន្រ្តី ដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ថ្មីៗថែមទៀត ។ ចំពោះ ក្រុមការងារយុវជនវិញ សូមបន្តជួយអប់រំ សាបព្រោះនូវទង្វើ និងសកម្មភាពល្អៗ ដល់យុវជនក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគេ ក្លាយជាអ្នកបន្តវេនប្រកបដោយសមត្ថភាព និងចំណេះដឹងពិតប្រាកដ ព្រោះមានតែគណបក្សប្រជាជនមួយគត់ ដែលជួយ ដល់យុវជន និងបានគិតគូរពង្រីកធនធានមនុស្ស គឺក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ ការថែរក្សាសាមគ្គីភាព ឯកភាពផៃ្ទក្នុង ឲ្យបានរឹងមាំ និងខិតខំអនុវត្តរាល់ទិសដៅភារកិច្ចទាំងឡាយឲ្យសម្រេចបាន ដើម្បីធ្វើឲ្យឆ្លើយតបទៅនឹងបំណងដ៏ពិសិដ្ឋ របស់ប្រជាជន និងជាទំនុកចិត្តដល់ប្រជាជន ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner