សេណេហ្គាល់ និងជប៉ុន រកបាន ១ពិន្ទុ ដូចគ្នា ដោយលទ្ធផល ២-២ នៅ World Cup 2018
អត្ថបទដោយ៖
ហេង វណ្ណា
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក សេណេហ្គាល់ និងក្រុមនៅអាស៊ី ជប៉ុន បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
១ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរបន្តឈរនៅកំពូលតារាងនៃពូល H ជាបណ្តោះអាសន្ន ដោយមាន៤ពិន្ទុស្មើគ្នា ស្របពេលកូឡុំប៊ី និងប៉ូឡូញ ឈរនៅបាតតារាង គ្មានពិន្ទុរាប់ដូចគ្នា។ ១ប្រកួតទៀតបញ្ចប់វគ្គសន្សំពិន្ទុជុំទី២ នៃពូល H គឺជាការជួបគ្នារវាងកូឡុំប៊ី ប៉ះប៉ូឡូញ នៅម៉ោង ១រំលងអាធ្រាត្រនេះ ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។