លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធការិយាល័យលក់ នៃអាគារពាណិជ្ជកម្ម រ៉ូយ៉ាល់ វ័ន (Royal One) របស់ក្រុមហ៊ុន Royal Group
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធការិយាល័យលក់នៃអាគារពាណិជ្ជកម្ម រ៉ូយ៉ាល់ វ័ន (Royal One) របស់ក្រុមហ៊ុន Royal Group នារសៀលថ្ងៃសៅរ៍ ១១រោច ខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរ ចំពោះ លោកឧកញ៉ា គិត ធាង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿ ទុកចិត្តយ៉ាង មុតមាំលើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំ ដោយសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដោយបានសម្រេចចិត្តបណ្តាក់ទុន វិនិយោគសាងសង់អាគារពាណិជ្ជកម្មពហុមុខងារ មានកំពស់រហូតដល់ទៅ ៦២ជាន មានទីតាំងនៅ ដីឡូត៍លេខ ៩៣ ផ្លូវលេខ១១៤ កែងនឹងមហាវិថីមុនីវង្ស ដោយមានរចនា យ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗ
លោកជំទាវបានបន្តទៀតថា គំរោងនេះពិតជា រួមចំណែកលើកកម្ពស់ សោភ័ណភាព និងការអភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែក ខាងវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា ។ គម្រោងនេះក៏ពិតជាកើតឡើងចំពេលដែលកម្ពុជាកំពុងមានស្ថានភាពសេដ្ឋកិច្ចល្អ និងស្ថេរភាពនយោបាយល្អ និងគោលនយោបាយគាំទ្រពីរាជរដ្ឋភិបាល ដល់អាជីវកម្មផងដែរ៕