អាណាព្យាបាល និងកុមាររាប់រយនាក់រីករាយ និងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយ ការប្រគំតន្រ្តី ឆា-ឈីង លើកដំបូងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅផ្សារទំនើបអ៊ីអន១
ភ្នំពេញ៖ កុមាររាប់រយនាក់ ព្រមទាំងឪពុកម្តាយរបស់ពួកគេបានរីករាយ និងទទួលបានចំណេះ ដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការប្រគំតន្ត្រី ឆា-ឈីង ជាលើកដំបូង ដែលបានប្រារព្ធ ឡើងនៅផ្សារទំនើប AEON Mall ១ ដែលព្រឹត្ដិការណ៍នេះ បានរៀបចំឡើងជាពិសេសដោយ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា ។
លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សារក្រុមហ៊ុនព្រូដិនសលកម្ពុជា បានគូសបញ្ជាក់ ពីសារៈសំខាន់នៃការបង្កើតកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុសម្រាប់កុមារពីវ័យក្មេង ក្នុងការជួយ រៀបចំឥរិយាបថដែលមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ នៅគ្រប់ដំណាក់កាលទាំងអស់ នៃការរស់នៅរបស់ពួកគេ ។ លោកបន្តថា កម្មវិធី ឆា-ឈីង គឺជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុ មូលដ្ឋានសម្រាប់កុមារ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹង មធ្យោបាយ និងការ អនុវត្ត ដល់កុមារអាយុចាប់ពី ៧ឆ្នាំ ដល់ ១២ ឆ្នាំ ដែលពួកគេត្រូវការដើម្បីសម្រេចចិត្តលើ ផ្នែកហិរញ្ញវត្ថុ ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ ។ ចំណុច ស្នូលនៃកម្មវិធីនេះ គឺជាខ្សែភាពយន្តគំនូរជីវចលដែលមានរយៈពេល៣នាទី ដោយចាក់ផ្សាយ លើបណ្តាញទូរទស្សន៍ Cartoon Network នៅតំបន់អាស៊ី និងទូរទស្សន៍ CTN នៅក្នុងប្រទេស កម្ពុជា ។ លោកនាយកបន្ថែមទៀតថា ការបងើ្តតកម្មវិធី ឆា-ឈីង នេះ គឺជាការប្តេជ្ញាចិត្តជាមូល ដ្ឋានរបស់ព្រូដិនសលកម្ពុជា ក្នុងការគាំទ្រដល់ការអប់រំកុមារ និងការអប់រំផ្នែកហិរញ្ញវត្ថុនៅ ទូទាំងប្រទេស ។ ហើយកម្មវិធីនេះទៀតសោត មានគោលបំណងជួយកុមារឱ្យយល់ដឹងអំពី គំនិតមូលដ្ឋាន ក្នុងការគ្រប់គ្រងប្រាក់កាសចំនួនបួនគឺ រកលុយ សន្សំ ចាយ និងបរិច្ចាគ ៕