នគរបាលបញ្ជូនមុខសញ្ញាឆក់១នាក់ទៅតុលាកា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកពត៏មាន ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ នៅរសៀលថ្ងៃទី២៣មិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ក្រោយពីធ្វើសកម្មភាពឆក់ ចំនួន ១១ករណី ហើយបានបញ្ជូនខ្លួនទៅតុលាកាក្រ្ងភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញាចោទសួរ ដាក់បន្ទុកជាផ្លូវការ  ។

   ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) នៅចំណុចមុខសណ្ឋាគារ THE BRIDGE ផ្លូវស្ពានហង្ស ក្រុមទី៧៨ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ០១-លិខិតឆ្លងដែន ចំនួន ០១,-ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក-កាត ATMចំនួន ០២,-ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក IPhone6 ពណ៌ ខ្មៅ និងម៉ាក IPone6s ពណ៌ ស។

-ករណីទី២៖  (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីទី៣ ៖  (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៦ ) ចំណុចមុខហាងលក់សំលៀកបំពាក់យីហោលីម ហុង ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

-ករណីទី៤ ៖  (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ អេស ពណ៌ ផ្កាឈូក ) ចំណុចមុខបណ្ណាគារ សន្តិភាព (PBC) ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

-ករណីទី៥ ៖  (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ប្រផេះ ) ចំណុចមុខក្រុមហ៊ុន សួយ ឆេង វិនិយោគ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

-ករណីទី៦ ៖  (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ២៧១ សង្កាត់ បឹងទំពុន ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

-ករណីទី៧ ៖ (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៧    ផ្លឹស ពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

-ករណីទី៨ ៖  (ឆក់ទូរស័ព្ទដៃម៉ាក សាំសុងអេស ៦ ពណ៌ ប្រផេះ ) ចំណុច ផ្លូវលេខ ១០៥ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

-ករណីទី៩ ៖  (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ៣១០ ជិតលូទឹកស្អុយ សង្កាត់ បឹងកេងកងទី២ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

-ករណីទី១០ ៖  (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ២៧៤ (ផ្លូវព្រះសីហនុ) សង្កាត់  វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

-ករណីទី១១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុចផ្លូវលេខ ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

   ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ច ដកហូតបាន ម៉ូតូម៉ាក 
SUZUKINEX ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១HC-៥០០០
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner