សមាគមមូលនិធីជនក្រីក្រ(YLP) មានបំណងជួយដោះស្រាយលំបាកចំពោះមុខនៃពលរដ្ឋក្រីក្រ..

អត្ថបទដោយ៖
Kien Sereyvuth

សមាគមមូលនិធីជនក្រីក្រ(វ៉ាយ អិល ភី YLP) មានបំណងជួយដោះស្រាយលំបាកចំពោះមុខនៃពលរដ្ឋក្រីក្រ ជះបការលំបាក ស្ត្រីឆ្លងទន្លេ គ្រួសារសពនិងមុខសញ្ញាដែលងាយរងគ្រោះផ្សេងៗសំដៅជួយជួយកាត់បន្ថយការលំបាកពួកគេនិងសហគមន៍។
        នេះបើតាមលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតថ្លែងដូច្នេះក្នុងពីធីប្រកាសមូលនិីនេះ នារាត្រីថ្ងៃទី២៣ខែមិថុនានាក្រុងប៉ោយប៉ែតថា: បន្ទាប់ពីបានបង្កើតឡើងនិងដើម្បីចូលរួមទ្រទ្រង់ដំណើរការសមាគមអាចយកទៅធ្វើសកម្មភាពមនុស្សធម័ សមាជិកសមាជិកមាន៣ប្រភេទ :ទី១-សមាជិកស្ថាបនិក ដែលចូលរួមវិភាគទានពី១២លានរៀលឡើងទៅ។ទី២- សមាជិកកិត្តិយស ចូលវិភាគទានពី ២លានឡើងទៅ។ទី៣- សមាជិកគាំទ្រ ចូលវិភាគទានពី១មឺុនរៀលឡើងទៅ។
        ដូច្នេះ លោក សូមអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិចូលរួមឧបត្ថម្ភ គាំទ្រសមាគមនេះដើម្បីយកទៅជួយរំលែកទុក្ខរបសើពលរដ្ឋក្នុងមុខសញ្ញាខាងលើ។
       លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមវ៉ាយ អិល ភី និយាយក្នុងពិធីប្រកាសដំណើរនោះថា :លោកនិងអ្នកពាក់ព័ន្ធបានបង្កើតសមាគមនេះ ដោយអក្សរប៉ាត(Y) ជាឈ្មោះលោក(គិមយ៉ាន), អក្សរ អិល(L) ជាឈ្មោះ លោកស្រីម៉ាល័យនិង អក្សរភី( P) ជាតំណាងកូនៗនិងក្រីក្រ។
       ក្នុងនោះ មូលនិធីមួយចំនូនបានពីភាគលាភផលចំណេញនៃក្រុមហ៊ុនរបស់លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាននិងកូនៗ ។
       ហើយនាឱកាសបើកសម្ពោធការប្រកាសសមាគមនេះ ក្រុមហ៊ុនរបស់លោកស្រីបានឧបត្ថម្ភថវិកា៥០០.០០០.០០០ឬ៥០០លានរៀល ។
       លោកឧបនាយករដ្ឋមន្ត្រីបន្តថា : ក្នុងបំណងជួយដោះស្រាយលំបាកចំពោះមុខនៃពលរដ្ឋក្រីក្រ ជះបការលំបាក ស្ត្រីឆ្លងទន្លេ គ្រួសារសពនិងមុខសញ្ញាដែលងាយរងគ្រោះផ្សេងៗសំដៅជួយជួយកាត់បន្ថយការលំបាកពួកគេនិងសហគមន៍នេះ  សមាគមនឹងចូលរួមដើរតួនាទីការងារមនុស្សធម៍មួយទៀតក្នុងចំណោមសមាគម អង្គការមនុស្សធម៍នានាដែលមានស្រាប់។
        លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអានឈ្មោះមន្ត្រី សប្បុរសជននានាមានតាំងពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៃស្ថាប័ននានា រួមទាំងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ស្រុកក្រុង  មេឃុំ ចៅសង្កាត់ រង សមាជិក មេភូមិ. ស្នងការ ស្នងការរង មេបញ្ជាការ រងកងទ័ព កងរាជអាវុធហត្ថ ប្រធាន អនុប្រធានមន្ទុីរ អង្គភាពនិងសប្បុរសជនមកពីផ្នែកឯកជន ទាំងឡាយដែលចូលរួមឧបត្ថម្ភ គាំទ្រសមាគមមូលនិធីជនក្រីក្រ(វ៉ាយ អិល ភី YLP (ខេត្តបន្ទាយមានជ័យ) នាពេលនេះ បានសរុប១.០០០លានរៀលឬប្រមាណ២៥មឺុនដុល្លាសរអាមេរិច៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner