ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថាដើម្បីរក្សាសុខសន្តិភាពដំណើរការលទ្ធិប្រជាធិប្បតេយ្យបានរលូន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលប្រជាជនកម្ពុជា បានលើកឡើងក្នុងពិធីសំណេះ​សំណាលជាមួយមន្រ្តីគណៈបក្សប្រជាជនកម្ពុជាស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺចំនួន៩៥០នាក់ នៅព្រឹកថ្ងៃទី២២មិថុនា។
ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានបន្តថា ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅគ្រប់ៗអណត្តិតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់មន្រ្តីបក្សជួយជម្រុញប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួម​បោះឆ្នោតជូន​គណៈបក្ស​ប្រជា​ជន​កម្ពុជាឱ្យបានគ្រប់ៗគ្នាដែលមានលេខរៀងទី២០ដើម្បីបន្តការគាំទ្រ​សម្ដេចតេជោ ហ៊ុន​សែន ជា​នាយក​រដ្ឋមន្រ្តី​ជារៀងរហូត ដើម្បីការពារសន្តិភាពបន្តការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើនដូចប្រទេសអភិវឌ្ឍន៍នានាលើពិភពលោកជាពិសេសឆ្លើយតបនិងគុណបំណាច់ធំធេងរបស់គណៈបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីការកាប់សំលាប់ក្នុងរបបប៉ុលពតនិងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេរហូតដល់មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។ក្នុងឱកាសនោះដែរឯកឧត្ដម បាននែនាំដល់មន្រ្តីបក្សស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺបន្តធ្វើអំពើល្អបំរើសេវាសាធារណៈសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានល្អត្រឹមត្រូវត្រូវបន្តអនុវត្តន៍គោលនយោបាយដ៍ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជាឱ្យបានល្អនិងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ត្រូវធ្វើជាមន្រ្តីជើង២ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំដើម្បីឱ្យដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលា។
​  ត្រូវរក្សាការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជាត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់របស់ជនអគតិមួយចំនួនដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតប្រជាធិប្បតេយ្យនៅកម្ពុជាខាងមុខ ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិដែលមាននាសព្វថ្ងៃនេះ ។ ក្នុងឱកាសនោះដែរឯកឧត្ដម ហ៊ីងប៊ុនហៀងបានផ្ដល់ជូន៥ឃុំក្រុមយុវជននិងគណបកក្សស្រុកឳរ៉ាល់ក្នុង១អង្គភាពទទួលបានម៉ាស៊ីនកុំព្យូទ័រ១គ្រឿងនិងអាយកូម៧គ្រឿងម៉ាស៊ីនភ្លើង១គ្រឿង សម្រាប់បំរើការងារការពារសណ្ដាប់ធ្នាប់សន្តិសុខសង្គមក្នុងពេលបោះឆ្នោតខាងមុខ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner