ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចិត្តពន្យាពេលដាក់ទណ្ឌកម្មលើកូរ៉េខាង ជើង

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការសម្រេចចិត្តហូសបន្លាយ ពេលដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆំាងនឹងរបបដឹកនំាក្រុង ព្យុងយ៉ាង សម្រាប់រយៈ ពេលមួយឆ្នំា ដែលការសម្រេចចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសមាជមួយនៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។
គួរបញ្ជាក់ថា វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆំាងនឹងកូរ៉េខាងជើងពីសំណាក់ សហរដ្ឋអាមេរិកកន្លងមកនេះ ក្នុងនោះរួមមាន៖ ការបង្កកទ្រព្យសម្បត្តិរបស់រដ្ឋាភិ បាល ព្រមទំាងបុគ្គល និងអង្គភាពរបស់កូរ៉េខាងជើង ហើយថែមទំាងហាមឃាត់ ពលរដ្ឋអាមេរិករកស៊ីជាមួយជនជាតិកូរ៉េខាងជើង ក៏ដូចជាហាមឃាត់ការចរាចរណ៍ ទំនិញតាមនាវារបស់រដ្ឋកុម្មុយនីស្តមួយនេះផងដែរ ។
មុនពេលចូលរួមកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១២ ខែមិថុនា ជាមួយមេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន នៅប្រទេសសង្ហិបុរី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំង បានអះអាងថា ការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ននឹងត្រូវបានរក្សាដដែល ហើយថា រូបលោកនឹងមិនប្រើពាក្យថា “សម្ពាធអតិបរមា” ដោយសំដៅលើប្រទេស កូរ៉េខាងជើងឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner