ប្រធានាធិបតីរ៉ុស្ស៊ី និងសមភាគីកូរ៉េខាងត្បូងធ្វើកិច្ចពិភាក្សាទ្វេភាគីដោយផ្តោត សំខាន់ក្នុងការពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

រ៉ុស្ស៊ី៖ ប្រធានាធិបតីរ៉ុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាលើកិច្ចគំាទ្រក្នុងការខិតខំប្រឹងប្រែងសម្រេចឱ្យខានតែ បាន ដើម្បីឈានទៅសម្រេចការរំសាយអាវុធនុយក្លេអ៊ែរទំាងស្រុងពីតំបន់ឧបទ្វីប កូរ៉េ ។
ក្នុងជំនួបទ្វេភាគីនៅទីក្រុងម៊ូស្គូ ក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ មេដឹកនំាទំាងពីរធ្វើការ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង រវាងប្រទេសទំាងពីរ និងស្ថានភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ។ នៅក្នុងសេចក្តីថ្លែង ការណ៍រួម មេដឹកនំាទំាងពីរបានបង្ហាញការស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមានដែល កើតចេញពីជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹក នំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅសង្ហិបុរី កាលពីសប្តាហ៍មុន ។
ហើយតាមរយៈសេចក្តីថ្លែងការណ៍រួមដដែលនេះ លោក ពូទីន និងលោក មូន ក៏ បានឯកភាពគ្នាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចអោយបាននូវ សន្តិភាព និងស្ថេរភាពអចិន្ត្រៃយ៍នៅតំបន់អាស៊ីឦសាន ។ ទន្ទឹមគ្នានេះ ពួកគេក៏ បានកោតសរសើរផងដែរ ចំពោះការបង្កើតវេទិកាសេដ្ឋកិច្ចបូព៌ា ដែលបានប្រារព្ធ ឡើងរៀងរាល់ខែកញ្ញា នៅក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តុក នៅភាគខាងកើតប្រទេសរុស្ស៊ី ដោយនិយាយថា វាបានបម្រើជាដំណាក់កាលមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ តំបន់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner