មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកប្រកាសផ្អាកធ្វើសមយុទ្ធចំនួន២បន្ថែមទៀត ជាមួយកូរ៉េខាងត្បូង

មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកប្រកាសផ្អាកធ្វើសមយុទ្ធចំនួន២បន្ថែមទៀត ជាមួយកូរ៉េខាងត្បូង
មន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងផ្អាកការធ្វើសមយុទ្ធហ្វឹកហ្វឺនចំនួន២បន្ថែម ទៀត ដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល៣ខែខាងមុខនេះ ដែលវាជាផ្នែកមួយនៃ ការជម្រុញរបស់អាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ។
ការព្រមព្រៀងផ្អាកសមយុទ្ធរវាងប្រទេសទំាងពីរ បានធ្វើឡើងដោយអនុវត្តន៍តាម កិច្ចប្រជុំជាន់ខ្ពស់មួយ ដែលមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ប្រធានអគ្គ សេនាធិការចម្រុះលោក ចូ ដាន់ហ្វ័ត និងទីប្រឹក្សាសន្តិសុខជាតិលោក ចន បូតុន នៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។
បន្ថែមពីលើការផ្អាកការហ្វឹកហាត់ នៅក្រោមកម្មវិធីផ្លាស់ប្តូរកងទ័ពជើងទឹកកូរ៉េខាង ត្បូងនេះដែរ មន្ទីរបញ្ចកោណបានបញ្ជាក់ថា ការផ្អាកការធ្វើសមយុទ្ធ យូឈី ហ្វ្រីឌម ហ្គាដឌាន ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះ នឹងមិនមានដែនកំណត់ ឡើយ ។ បើតាមសេចក្តីថ្លែងការណ៍ដដែលខាងលើ ការផ្អាកនេះ គឺពឹងផ្អែកលើឆន្ទៈ របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ក្នុងការបន្តការចរចាសន្តិភាពនៅក្នុងតំបន់ឧបទ្វីប កូរ៉េ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner