មហាសន្និបាតអង្គការសហប្រជាជាតិទទូចអោយរ៉ុស្ស៊ី ដកកងទ័ពចេញពីប្រទេស ម៉ុលដូវ៉ា

មហាសន្និបាតអង្គការសហប្រជាជាតិទទូចអោយរ៉ុស្ស៊ី ដកកងទ័ពចេញពីប្រទេស ម៉ុលដូវ៉ា
បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចអនុម័តលើដំណោះ ស្រាយមួយ ដោយទាមទារអោយរ៉ុស្ស៊ី ដកកងទ័ព និងសព្វាវុធចេញ ពីប្រទេសម៉ុលដូវ៉ា ដែលស្ថិតនៅតំបន់អឺរ៉ុបខាងកើត ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ខណៈ ការដកទ័ពនេះដែរ នឹងត្រូវលើកយកមកពិភាក្សាក្នុងមហាសន្និបាតយូអិនជាថ្មីទៀត នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ។
កងកម្លាំងរដ្ឋាភិបាលរ៉ុស្ស៊ីបានបន្តស្ថិតនៅក្នុងតំបន់ផ្តាច់ខ្លួន ត្រាននីស្ទឺរ ដែលជា កន្លែងស្តុកអាវុធដ៏សំខាន់កាលពីសម័យអតីតសហភាពសូវៀត បើទោះបីជារ៉ុស្ស៊ី ធ្លាប់បានប្តេជ្ញាថា ខ្លួននឹងដកទ័ពចេញពីតំបន់ដែលត្រូវបានចាត់ទុក ជាដែនដីស្រប ច្បាប់របស់ម៉ុលដូវ៉ានេះតាំងតែពីឆ្នាំ១៩៩៩ក៏ដោយ ។
ដំណោះស្រាយខាងលើនេះ ត្រូវបានអនុម័តដោយសំឡេង៦៤ទល់នឹង១៥សំឡេង ជាមួយ៨៣ប្រទេសទៀតបានធ្វើអនុប្បវាទ ដែលនេះគឺជាការអំពាវនាវឲ្យរដ្ឋាភិបាល ក្រុងម៊ូស្គូ ធ្វើការដកកងទ័ព និងសព្វាវុធទាំងអស់ចេញពីតំបន់ផ្តាច់ខ្លួន ត្រាននីស្ទឺរ ប្រទេសម៉ុលដូវ៉ា ដោយគ្មានលក្ខខណ្ឌ និងគ្មានការពន្យារពេល ។ ហើយនៅក្នុងដំណោះស្រាយនេះទៀតសោត ក៏បានសង្កត់ធ្ងន់ផងដែរថា វត្តមានយោធា និងមូល ដ្ឋានទ័ពរបស់រ៉ុស្ស៊ីនៅក្នុងទឹកដីប្រទេសម៉ុលដូវ៉ា គឺជាទង្វើដែលរំលោភបំពានអធិប តេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner