លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរការសម្ភោធអាគារបឋមសិក្សាថ្មីសម្រាប់ជាថ្នាលបណ្ដុះបណ្ដលដល់សិស្សានុសិស្ស ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរការសម្ភោធអាគារបឋមសិក្សាថ្មីសម្រាប់ជាថ្នាលបណ្ដុះបណ្ដលដល់សិស្សានុសិស្ស
ខេត្តស្វាយរៀង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានសម្ដែងនូវការអបអរសាទរចំពោះការសម្ភោធជាផ្លូវការនូវអាគារបឋមសិក្សាសិក្សាថ្មីស្រឡាងដើម្បីបំរើអោយវិស័យអប់រំពិសេសជាថ្នាលបណ្ដុះបណ្តាលដ៍មានសារៈសំខាន់បំផុតសម្រាប់សិស្សានុសិស្សក្រេបយកចំណេះដឹង។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងនូវការសាទរនិងគាំទ្របែបនេះខណៈពេលអញ្ជើញជាកិត្តិយសចូលរួមក្នុងពិធីសម្ភោធជាផ្លូវការនូវអាគារបឋមសិក្សាហ៊ុន សែនមុខដារនៅស្ថិតនៅក្នុងភូមិក្រញូងឃុំមុខដារស្រុករមាសហែកខេត្តស្វាយរៀង ដែលជាគំនិតផ្តួចផ្តើមរបស់ លោកនាយឧត្តមសេនីយ៍សៅ សុខានិងសហការីព្រមទាំងសប្បុរសជននៅព្រឹកថ្ងៃសៅរ៍១១កើតខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ។ តួរយ៉ាងដូចជាពេលនេះដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅស្រុករមាសហែកបញ្ជូនកូនចៅមកក្រេបយកចំណេះវិជ្ជាប្រកបដោយសុខដុមរមនាពិសេសក្រោមម្លប់នៃសុខសន្តិភាព។ ការកសាងសាលាបឋមសិក្សាថ្មីស្រឡាងនេះ ដែលមានមួយខ្នង៥បន្ទប់គឺជាការជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សានុសិស្សសម្រាប់ជាថ្នាលបណ្តុះបណ្តាលលើវិស័យអប់រំធនធានមនុស្សដែលជាកូនចៅរបស់ ប្រជាពលរដ្ឋស្រុករមាសហែកតែម្ដង។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការអរគុណចំពោះលោកនាយឧត្តមសេនីយ៍សៅរ៍ សុខា និងសហការីដែលបានកសាងសមិទ្ធិផលខាងលើនេះដែលមានសារៈសំខាន់សម្រាប់ការរៀនរបស់សិស្សានុសិស្សគ្រប់ៗជំនាន់ដែលអស់ថវិកាជាង៥មុឺនដុល្លារ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៍បានសំណូមពរចំនុចសំខាន់ៗដូចជា
១. ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សាស្ថេរភាពនយោបាយ ថែរក្សាការពារនូវសមិទ្ធិផលដែលបានពីកា រខិតខំរបស់រាជរដ្ឋភិបាល កម្ពុជា។
២. ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខឲ្យ បានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជាលេខរៀងទី២០ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអណត្តិក្រោយៗបន្តបន្ទាប់ ដើម្បីរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិបន្ថែមជាងនេះទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner