ក្រសួងទេសចរណ៍ និងកីឡា នៃព្រះរាជាណាចក្រថៃ បានជម្រុញឲ្យការិយាល័យទេសចរណ៍និងកីឡា ខេត្តឈុនបូរី របស់ខ្លួន រៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់ខេត្ត នៅក្នុងតំបន់អភិវឌ្ឍន៍ទេសចរណ៍ (ថៃ កម្ពុជា និងវៀតណាម)
គណៈប្រតិភូទេសចរណ៍ផ្នែកធុរៈកិច្ច និងក្រុមអាជីវករដែលប្រកបអាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍ មកពីកម្ពុជា និងវៀតណាម ព្រមទំាងប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត រួមជាមួយនិងភ្នាក់ងារនៃបណ្តាញទូរទស្សន៍ក្នុងខេត្តរួមមាន៖ ស្ថានីយ៍ទូរស្សន៍អប្សរាប៉ុស្តិ៍១១, ហង្សមាស, កាសែតកម្ពុជាឌេលី, អាស៊ីអគ្នេយ៍ និងមន្ទីរព័ត៌មាខេត្តបាត់ដំបង សរុបចំនួន១៨នាក់ បានបំពេញនូវទស្សនកិច្ចសិក្សាមួយ តាមរយៈនៃការជម្រុញរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ និងរៀបចំដោយមន្ទីរទេសចរណ៍ និងកីឡា ប្រទេសថៃ ដែលមានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់២៥ ខែមិថុនា ២០១៨ ។ ក្នុងគោលបំណងដើម្បីធ្វើជាដៃគូនៃអន្តរទំនាក់ទំនងរវាងបណ្តាខេត្តនៅក្នុងតំបន់អភិវឌ្ឍន៍ទេសចរ ណ៍នៃឈូងសមុទ្ទបូព៌ារបស់ព្រះរាជាណាចក្រថៃ រួមមាន៖ ខេត្តឈុនបូរី, រ៉ៈយ៉ង, ច័ន្ទបូរី និងខេត្តត្រាត។
នេះបើតាមការលើកឡើង របស់ លោក ថាវ៉ន វឌ្ឍនៈគុល (Thavorn wattanakul) ប្រធានមន្ទីរទេសចរណ័និងកីឡា ខេត្តឈុនបូរី នៃប្រទេសថៃ នៅរសៀលថ្ងៃទី២២ មិថុនា ២០១៨ នៅក្នុងកិច្ចជំនួប រវាងធុរៈកិច្ច បណ្តាក្រុមហ៊ុននានា និងអាជីវករដែលពាក់ព័ន្ធការធ្វើអាជីវកម្ម ការបំរើនិងផ្តល់សេវាកម្ម ក្នុងវិស័យទេសចរណ៍ របស់ ខេត្តឈុនបូរី ដែលជាកន្លែងរៀបចំឲ្យមានជំនួបបែបនេះ ជាមួយផ្នែកធុរៈកិច្ចរបស់ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា និង វៀតណាមដែលបានធ្វើឡើងនៅសណ្ឋាគារ ឌីវារី(Dvaree) នៅជាប់មាត់សមុទ្រនៃខេត្តឈុនបូរី ប្រទេសថៃ។
លោក អ៊ុច អ៊ុភីនិស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បាត់ដំបង និងលោក ថាវ៉ន វឌ្ឍនៈគុល ប្រធានមន្ទីរទេស ចរណ៍និងកីឡាខេត្តឈុនបូរី បានផ្តល់នូវទស្សនៈទានគំនិតយោបល់ ដោយផ្តោតនូវការរំពឹងទុកថា៖ ការរៀបចំឲ្យមានកម្មវិធីទស្សនកិច្ចសិក្សា ដែលបានធ្វើឡើងបែបនេះគឺជាការតភ្ជាប់អន្តរទំនាក់ទំនងរវាងបណ្តាខេត្តជិតខាងគ្នានិងជាប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ និងការជួយគាំ ទ្រទៅវិញទៅមក នៅគ្រប់ទិដ្ឋភាពនៃវិស័យទេសចរណ៍ដែលជាការរួមចំណែកក្នុងការលើកស្ទួយប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋនៅតំបន់រណបក្រុង តាមរយៈសមាហរ ណកម្មជាមួយបណ្តាក្រុងធំៗ ដែលមានប្រជាជន រស់នៅច្រើន។ គោលបំណងដែលផ្តោតសំខាន់ទៀតនោះ គឺដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ ការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរណ៍ និងជម្រើសល្អៗដទៃទៀត សម្រាប់បំរើសេវាករ និងទេសចរណ័ចេញ-ចូលប្រទេសថៃ៕