ក្រុមយុវជនគឺជាសរសរទ្រូង ជួយថែរក្សាកេរដំណែល និងបេតិភណ្ឌជាតិ និងការចូលរួមជាមួយសង្គម

អត្ថបទដោយ៖
Kien Sereyvuth

(ខេត្តកណ្តាល) ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  បានលើកឡើងថា  យុវជនគឺជាទំពាងស្នងឫស្សី និងជាសរសរទ្រូងយ៉ាងសំខាន់ ដើម្បីជួយថែរក្សាកេរ្តិ៍ដំណែល អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ស្នាដៃបេតិភណ្ឌជាតិ ការចូល រួមជាមួយចលនាសង្គម និងអភិវឌ្ឍន៍ ។
ឯកឧត្តម បានថ្លែងលើកឡើងបែបនេះ ខណៈជួបសំណេះសំណាលជាមួយ យុវជន សិស្ស និស្សិត ក្រុមអាជីវករ កសិករ និងសមាជិកសមាជិការបក្ស ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម ជាប ដាវុធ បន្តថា យុវជននៅក្នុងតេជោ ជាយុវជនដែលមានសក្តានុពល តាមរយៈការចូលរួមជាមួយសង្គម ការពារសង្គម និង ការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ក្នុងនោះយុវជនក៏ត្រូវចូលរួមលើកកម្ពស់នូវកេដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ ជាពិសេសជួយជម្រុញជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមតំបន់ផ្សេងៗគ្នា ដើម្បីរួមគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។
ឯកឧត្តម បន្តថា ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋ ជាពិសេសយុវជនពិតជាយល់ច្បាស់ណាស់ អំពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល  ក្រោយការដឹកនាំគណបក្សប្រជាជនកម្ពុជា  គឺបានប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន ដែលផ្សារភ្ជាប់ទៅនឹងគោលការណ៍ប្រជាធិបតេយ្យ ទោះបីត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុកស្មាញជាច្រើនយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា ស្ថិតនៅរួមសុខរួមទុក្ខជាប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៏ជាតិ និងប្រជាជនគ្រប់ដំណាក់កាល។
ដើម្បីស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ឆ្ពោះទៅអនាគត ឯកឧត្តម ជាប ដាវុធ អំពាវនាវដល់ក្រុមការងារយុវជន ជួយអប់រំការសាបព្រោះទង្វើនិងសកម្មភាពល្អៗ ដល់ប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានដ៏ទៃទៀត ដែលពួកគាត់មិនទាន់ យល់ច្បាស់ ដើម្បីឲ្យពួកគេក្លាយជាអ្នកបន្តវេណប្រកបដោយសមត្ថភាព និងមានចំណេះដឹងពិតប្រាកដ ជាពិសេសជួយ ជម្រុញពួកគាត់គាំទ្រពេញទំហឹង តាមរយៈការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអណត្តិនេះ ក៏ដូចជាអណត្តិក្រោយៗទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner