គណៈប្រតិភូកូរ៉េខាងត្បូងធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីពិភាក្សាលើបញ្ហាជួប ជុំសាច់ញាតិនាពេលខាងមុខ

កូរ៉េខាងត្បូង៖ គណៈប្រតិភូកូរ៉េខាងត្បូងបានចាកចេញពីទីក្រុងសេអ៊ូល ទៅជួប ជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាលើបញ្ហាជួបជុំសាច់ញាតិនាពេលខាងមុខនេះ សម្រាប់គ្រួសារដែលបានបែកគ្នាកាលពីអំឡុងសម័យសង្រ្គាមកូរ៉េ ដែលបានបញ្ចប់ ទៅជាមួយបទឈប់បាញ់ ដោយមិនមានសន្ធិសញ្ញាសន្តិភាពនោះទេ ។
ក្រសួងបង្រួបបង្រួមកូរ៉េបានបញ្ជាក់ថា ក្រុមមន្រ្តីមកពីប្រទេសបងប្អូនកូរ៉េទាំង២នឹង ជួបគ្នានៅឯរមនីយដ្ឋានភ្នំ គុមហ្គាង ស្ថិតនៅភាគខាងជើងព្រំដែននៅក្នុងថ្ងៃ សុក្រ នេះ ប៉ុន្តែកូរ៉េខាងជើងមិនទាន់បានផ្តល់បញ្ជីឈ្មោះគណៈប្រតិភូរបស់ពួកគេនៅ ឡើយទេ ។

ពលរដ្ឋកូរ៉េខាងត្បូងជិត ១៣២.១០០ នាក់ដែលកំពុងស្វែករកសមាជិកគ្រួសាររបស់ ពួកគេនៅកូរ៉េខាងជើង បានចុះបញ្ជីជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ហើយបើតាម ទិន្នន័យពីក្រសួងបង្រួបបង្រួមកូរ៉េនោះ ពលរដ្ឋប្រហែល៥៦.៨០០នាក់នៅរស់ ដោយភាគច្រើននៃពួកគេមានវ័យ៧០ឆ្នាំ ឬក៏លើសពីនេះ ។
សូមរំលឹកឡើងវិញថា មេដឹកនាំកូរ៉េជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីខាង ត្បូងលោក មូន ជែអ៊ីន  បានរៀបចំជំនួបកំពូលដ៏កម្រមួយកាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ ហើយភាគីទាំង២បានព្រមព្រៀងលើកកម្ពស់ការផ្សះផ្សាជាតិ ដែល រួមបញ្ចូលទាំងការបើកទូលាយបញ្ហាយោធា និងការជួបជុំសាច់ញាតិសម្រាប់ គ្រួសារបែកគ្នានៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ គឺជាថ្ងៃដែលកូរ៉េបានអបអរសាទរ ឯករាជ្យរបស់ពួកគេពីអាណានិគមនិយមជប៉ុន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner