សហភាពអឺរ៉ុបប្រកាសដំឡើងពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតប នឹងការតម្លើងពន្ធរបស់មហាអំណាចមួយនេះ
សហភាពអឺរ៉ុប៖ សង្រ្គាមពាណិជ្ជកម្មដែលបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែរីករាលដាលធំឡើង ខណៈសហភាពអឺរ៉ុបបានប្រកាស ពីវិធានការសងសឹក ដោយដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក មាន តម្លៃរាប់ពាន់លានអឺរូ ។
ហើយក្រៅពីសហភាពអឺរ៉ុបនោះ ប្រទេសឥណ្ឌាក៏បានប្រកាសផងដែរថា នឹងតម្លើង ពន្ធនាំចូលលើផលិតផល២៩មុខពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានផលិតផលកសិ កម្ម និងដែកថែបជាដើម ដើម្បីសងសឹកនឹងការតម្លើងពន្ធ២៥ភាគរយលើដែកថែប និង១០ភាគរយលើអាលុយមីញ៉ូមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
បើតាមវិធានការរបស់សហភាពអឺរ៉ុបនោះ កតាព្វកិច្ចដំឡើងពន្ធ២.៨ពាន់លានអឺរ៉ូ នឹងត្រូវចូលជាធរមាននៅក្នុងថ្ងៃសុក្រនេះតែម្តង ហើយការដំឡើងពន្ធនេះដែរ គឺ មានគោលដៅលើស្រាវីស្គី ម៉ូតូ និងទឹកក្រូចស្រស់ជាដើម ខណៈប្រធានគណៈកម្ម ការអឺរ៉ុប លោក ហ្សង់ ក្លូដ ចាំងខឺ បានសង្កត់ធ្ងន់ថា ការតម្លើងពន្ធរបស់សហរដ្ឋអា មេរិកប្រឆាំងនឹងសហភាពអឺរ៉ុប គឺប្រឆាំងនឹងភាពត្រឹមត្រូវ និងប្រវត្តិសាស្ត្រ ៕