អ្នកនំាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា លោក ម៉ៃ ប៉ុមប៉េអូ នឹងជួបពិភាក្សាជាមួយមន្រ្តីកូរ៉េខាងជើង

សហរដ្ឋអាមេរិក៖ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានលើកឡើងថា រដ្ឋមន្រ្តីការបរទេសអាមេ រិកលោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង នាពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ស្ថិតក្នុងគោលបំនងព្យាយាមសម្រេចឱ្យ បានកិច្ចព្រមព្រៀងនៃជំនួបកំពូលរវាងសហរដ្ឋអាមេរិក-កូរ៉េខាងជើង នៅប្រទេស សង្ហិបុរី ។
អ្នកនំាពាក្យក្រសួងបរទេសអាមេរិកលោកស្រី ហីតធើ ណឺត បានបញ្ជាក់ប្រាប់អ្នក យកព័ត៌មានថា ភាគីទំាងពីរធ្លាប់បានជជែកពិភាក្សាគ្នារួចមកហើយ ចាប់តំាងពីថ្ងៃ ទី១២ ខែមិថុនាកន្លងទៅនេះ នៅប្រទេសសង្ហិបុរី ។
អ្នកនំាពាក្យក្រសួងបរទេសអាមេរិកបានសង្តក់ធ្ងន់ថា សម្រាប់ពេលវេលា និង ទីកន្លែងជាក់លាក់នៃជំនួបរវាងប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ជាមួយ ក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងបាននឹងកំពុងស្ថិតក្រោមការពិចារណានៅឡើយ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner