ប្រធានាធិបតីសហរដ្ឋអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងចាប់ផ្តើមការរំសាយអាវុធ នុយក្លេអ៊ែរទំាងស្រុងហើយ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រដ្ឋាភិ បាលក្រុង ព្យុងយ៉ាង បានបំផ្ទុះកម្ទេចចោលនូវទីតំាងធ្វើតេស្តមីស៊ីល-នុយក្លេអ៊ែរ ធំៗចំនួន៤របស់ខ្លួនហើយ ហើយថា ដំណើរការរំសាយអាវុធនុយក្លេអ៊ែរទំាងស្រុងក៏ បានចាប់ផ្តើមធ្វើឡើងរួចហើយដែរ ប៉ុន្តែការអះអាងនេះ ត្រូវបានមន្រ្តីអាមេរិក និយាយថា មិនទាន់ឃើញមានភស្តុតាងបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើវានៅឡើយ នោះទេ ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា ពួកគេបានបញ្ឈប់ការបញ្ជូនមីស៊ីល ក្នុងនោះរួមមានទំាងមីស៊ីលផ្លោង ហើយថា ពួក គេក៏បានបំផ្ទុះបំផ្លាញទីតំាងម៉ាស៊ីនផងដែរ ។ លោក ត្រាំ បន្តថា ពួកគេពិតជាបាន បំផ្ទុះកម្ទេចចោលទីតំាំងធ្វើតេស្តដ៏ធំរបស់ពួកគេ ហើយជាការពិតណាស់  ទីតំាំងធ្វើ តេស្តដ៏ធំចំនួន៤របស់ពួកគេ គឺពិតជាត្រូវបានបំផ្លាញ ។

ដោយឡែកអ្នកនំាពាក្យក្រសួងបរទេសអាមេរិកលោកស្រី ហីតធើ ណឺត បានថ្លែង ប្រាប់អ្នកសារព័ត៌មានថា ប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា រូបលោកនឹងមានជំនួបជាមួយភាគីកូរ៉េខាងជើង ហើយពិភាក្សាគ្នាជាមួយពួកគេនា ពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចអោយនូវកិច្ចព្រមព្រៀងនៅ ប្រទេសសង្ហិបុរី ប៉ុន្តែលោកស្រីមិនបានផ្តល់ព័ត៌មានលំអិតជុំវិញជំនួបនេះឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner