ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកបំពេញទស្សនៈកិច្ចនៅតំបន់ព្រំដែនម៉ិចស៊ីកូ និងសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ ភរិយាប្រធានាធិតីអាមេរិកលោកស្រី មេឡានៀ ត្រាំ បានបំពេញដំណើរទស្សនៈកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់តំបន់ ព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ ខណៈរដ្ឋបាលស្វាមីរបស់លោកស្រីកំពុងទទួលការរិះគន់យ៉ាងខ្លាំង ជុំវិញគោល នយោបាយបំបែកបាក់គ្រួសារជនអន្តោប្រវេសន៍ ។

លោកស្រី មេឡានៀ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុង ម៉ាកអាល់ឡេន រដ្ឋ តិចសាស់ ដើម្បីបំពេញទស្សនៈកិច្ចនៅឯមជ្ឈមណ្ឌលគំាពារកុមារមួយកន្លែង ដែល កុមារ៥៥នាក់មានអាយុពី៥ឆ្នាំដល់១៧ឆ្នាំមកពីប្រទេស ហុងឌូរ៉ាស់ ហ្គាតេម៉ាឡា និង អែលសាលវ៉ាឌ័រ កំពុងស្នាក់នៅ ។ នាឱកាសនោះដែរ ជំទាវទី១អាមេរិករូបនេះ បាននិយាយថា លោកស្រីពិតជារីករាយណាស់ដែលបានមកទីនេះ ហើយរូបលោក ស្រីកំពុងអន្ទះសារជួយក្មេងទាំងអស់នេះ ។ ម្យ៉ាងទៀត លោកស្រីក៏ចង់សួរអ្នកដែរ ថា តើរូបលោកស្រីត្រូវធ្វើដូចម្ដេចដើម្បីជួយអោយក្មេងទាំងនេះ ជួបជុំឪពុកម្ដាយ របស់ពួកគេឡើងវិញ ។

ជាមួយគ្នានេះ លោកស្រី មេឡានៀ ត្រាំ បានអំពាវនាវឱ្យមានការសម្រុះសម្រួល ផ្នែកនយោបាយ ដើម្បីបញ្ចប់ការបែកបាក់ដែលជាលទ្ធផលនៃគោលនយោបាយ “គ្មានការអត់ធ្មត់” របស់រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន ដែលបានចាប់ផ្តើមកាល ពីដើមខែ ឧសភា កន្លងទៅនេះ សំដៅទប់ស្កាត់ការឆ្លងកាត់ព្រំដែនខុសច្បាប់របស់ ជនអន្តោះប្រវេសន៍ម៉ិចស៊ីកូ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner