ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកឆែប បានអំពាវនាវឲ្យប្រជាពលរដ្ឋចេះរួបរួមគ្នា ដើម្បីជម្រុញការអភិវឌ្ឍជាតិ ឲ្យកាន់តែមានភាពរីកចំរើនទ្វេរឡើង!

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ សេចក្តីអំពាវនាវ របស់ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោក ច័ន្ទ សុភ័ក្ត្រា នាគ្រានោះ គឺបានធ្វើឡើងកាលពីថ្ងៃទី២១មិថុនាម្សិលមិញ ក្នុងពិធីប្រកាសបញ្ចូល និងទទួលស្គាល់សមាជិកថ្មី បក្សប្រជាជនកម្ពុជា ជិត១០០នាក់ នៅក្នុងឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ពិធីបញ្ចូលសមាជិកថ្មី បក្សប្រជាជននោះ ក៏មានការចូលរួមពីប្រធាន អនុប្រធានគណបក្សស្រុក បក្សឃុំ និងក្រុមការងារចុះជួយស្រុកឆែប ជាច្រើនរូបនោះថែមទៀត។
  ប្រជាពលរដ្ឋនៅក្នុងឃុំម្លូរព្រៃ១ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ ក្នុងជីវភាពនយោ បាយ ជាមួយបក្សជាជនកម្ពុជា នៅគ្រានោះ គឺមានចំនួន៩៧នាក់ ក្នុងនោះស្ត្រី៤៧នាក់។ សមាជិកថ្មីបក្សទាំង៩៧នាក់នេះ នៅរយះកាលកន្លងមក គេបានដឹងថា គឺជាពលរដ្ឋស្អាតស្អំ មិនដែលបានបំរើឲ្យនិន្នាការនយោបាយបក្សណានោះទេ ហើយដើម្បីបញ្ចប់នូវភាពមន្ទិល ពួកគាត់បានសំរេចចិត្ត សុំចូលមករួមរស់ជាមួយបក្សប្រជាជន ដែលជាបក្សបានរំដោះ និងដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ និងទទួលបានសុខសន្តិភាព។ ហើយសន្តិភាពពិប្រាកដនៅកម្ពុជា ទើបតែកើតមានជាង៣៨ឆ្នាំមកនេះទេ ក្រោយបញ្ចប់សង្គ្រាមស៊ីវិល នាចុងឆ្នាំ១៩៩៨ នោះមក។

  ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោក ច័ន្ទ សុភ័ក្ត្រា លោកបានសម្តែងក្តីរំភើបឥតឧបមា នៅគ្រាដែលឃើញបងប្អូនប្រជាពលរដ្ឋ មានការភ្ញាក់រលឹកសុំចូលមករួមរស់ក្នុងជីវភាពនយោបាយ រួមសុខរួមទុក្ខ ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកប្រធានក្រុមការងារ បានសម្តែងសុតិស្ថិនិយមថា ស្រុកឆែប នឹងដណ្តើមយកជ័យជំនះលើការបោះឆ្នោត នីតិកាលទី៦ នៃរដ្ឋសភាជាតិ នាថ្ងៃទី២៩កក្កដាខាងមុខនេះ ជាក់ជាមិនខាន។ លោកថា ការភ្ញាក់រលឹករបស់បងប្អូន គឺជាការសំរេចចិត្តមួយដ៏ត្រឹមត្រូវ ហើយយើងទាំងអស់គ្នា នឹងចាប់ដៃរួមសាមគ្គីគ្នា កសាងប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើន ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

   លោក ច័ន្ទ សុភ័ក្ត្រា បានចាត់ទុកថា ការសុំមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយបក្សប្រជាជន របស់បងប្អូនពលរដ្ឋទាំង៩៧នាក់នៅពេលនេះ គឺជាការបន្ថែមកម្លាំងថ្មីមួយទៀត ដើម្បីត្រៀមដណ្តើមជ័យជំនះ នៅថ្ងៃបោះឆ្នោតដែលនឹងត្រូវឈានចូលមកដល់ ជាង៣០ថ្ងៃទៀតខាងមុខនេះ។ លោកប្រធានក្រុមការងារចុះជួយស្រុកឆែប បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ហើយយើងនឹងកាន់ដៃគ្នាអភិវឌ្ឍជាតិ ឲ្យមានការរីកចំរើនរុងរឿងជារៀងរហូត។ ដូច្នេះ សូមបងប្អូន ពុកម៉ែ មីងមា ត្រូវទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាព សម្តេចតេជោ សែន ធ្វើជានាយករដ្ឋមន្ត្រី នៅគ្រប់ៗអាណត្តិទៅមុខទៀត។

  ស្របពេលជាមួយគ្នានោះផងដែរ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោក ច័ន្ទ សុភ័ក្ត្រា លោកបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា មកឧបត្ថម្ភជូនសមាជិកថ្មី របស់បក្សប្រជាជនកម្ពុជាទាំង៩៧រូប ទុកជាការជួយដោះទុក្ខធុរៈមួយអន្លើរ គ្រាជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

  គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២មិថុនានេះ មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអញ្ជើញចុះជួបនាយទាហាន និងពលទាហាន នៅក្នុងអង្គភាពចំណុះចំនួន២ គឺអង្គភាពវរៈសេនាតូចលេខ១ និងវរៈសេនាតូចលេខ២   ដើម្បីប្រជុំផ្សព្វផ្សាយ និងដាក់ផែនការ ពង្រឹងលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលតែងកើតមាននៅតាមខ្សែបន្ទាត់ព្រំដែន ដូចជា ការជួញដូរគ្រឿងញៀន និងបទល្មើសព្រៃឈើ។ល។
  លោកឧត្តមសេនីយ៍មេបញ្ជាការសឹករងខេត្ត បានដាស់ស្មារតីកងទ័ពទាំងអស់ ត្រូវចេះរួមសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពនិមួយៗឲ្យបានល្អ ត្រូវចេះយោគយល់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។ បន្ទាប់មក លោកមេបញ្ជាការ បានឧបត្ថម្ភថវិកាជូនដល់ អង្គភាពវរៈសេនាតូចលេខ១ ចំនួន ១លាន ៦សែនរៀល និងអង្គភាពវៈរសេនាតូចលេខ២ ចំនួន៣លាន ៦សែនរៀល ហើយថវិកាទាំងនោះ គឺជាថវិកាផ្ទាល់ខ្លួនរបស់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ លោកឧត្ដមសេនីយ៍ឯក ជា ម៉ន លោកឧបត្ថម្ភទុកសំរាប់កសាងអង្គភាព៕

ដោយ៖ឡុង សំបូរ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner