អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកស្វាយលើ ខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ ខេត្តសៀមរាប ។

ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា  និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គៈកម្មាធិការសាខាផងដែរ។ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គពិធីអញ្ជើញមកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុប៦៤៦នាក់។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា អាគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធផលទី៨ហើយ ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលត្រូវបានដំណើរការ សាងសង់ចាប់តាំង ពីខែសីហា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅ ខែកុម្ភះ ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិត បានបន្ដថា ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនវិស័យ៖ រួមចំណែកពន្លឿន ការកាត់បន្ថយភាពក្រីក្រ ការពារ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្ស ធម៌របស់ជនរងគ្រោះ។ ឯកឧត្តមអភិបាលខេត្ដបានបន្ដទៀតថា បច្ចុប្បន្ននេះសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យ ស្នូលទាំង៤ ការគ្រប់ គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ -លើកកម្ពស់គោល ការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។

  ឯកឧត្តមបានបន្ថែមទៀតថា អាគារនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ១.២៧៤ ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះស្របតាមបាវចនា “ធ្វើឱ្យកាន់ តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អ ជាងមុនធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបាន កាន់តែឆ្ងាយជាងមុន” ។ ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញមកចូលរួមក្នុងពិធីសម្ភោធដាក់ ឱ្យប្រើប្រាស់ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើនេះ សប្បុរសជនបាន ចូលរួមថវិកា ៥,១០០,០០០ រៀល និង៥៣៣០ដុល្លារ ប្រគល់ជូនអនុសាខាស្រុកស្វាយលើ ដើម្បីចាត់ចែង និងទ្រទ្រង់ សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។ ក្នុងពិធីនេះដែរ ឯកឧត្តម ឃឹម ប៊ុនសុង បានឧបត្ថម្ភជូនដូនជី តាជី សំពត់ស១ដុំ ថវិកា២ម៉ឺនរៀល ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត ទទួលបានសារុង១ ថវិកា១ម៉ឺនរៀល យុវជនកាកបាទក្រហម និងសិស្សនុសិស្ស ទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា ១ម៉ឺនរៀលផងដែរ៕ដោយ​ ស៊ាន​ សុផាត

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner