សម្តេចតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុក សាមគ្គីមានជ័យអោយដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា

អត្ថបទដោយ៖
Kien Sereyvuth

កំពងឆ្នាំងៈ សម្តេច ចៅហ្វាវាំង គង់ សំអុល  អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសាមគ្គីមានជ័យត្រូវមានតម្លាភាពការផ្តល់សេវាសាធារណៈ និងដោះស្រាយតាមសំណូមពរចាំបាច់ជាពិសេសសំណូមពរតម្រូវការអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

សម្តេចបានជំរុញបែបនេះនាព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨នៅស្រុកសាមគ្គីមានជ័យ ក្នុងពិធីជួបសំណេះសំណាលពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសាមគ្គីមានជ័យចំនួន៤៧០នាក់។

សម្តេច បានជំរុញបន្ត ទៀតថាៈ ការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ដូចជាៈគឺត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដប្រជាឱ្យទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់អប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន កុំអោយធ្វើចំណាកស្រុកខុសច្បាប់ បង្កើនមុខរបបក្នុងគ្រួសារ គោរពច្បាប់ចរាចរណ៍ ជាពិសេសកុំអោយប្រព្រឹត្តបទល្មើសផ្សេងៗដែលសង្គមស្អប់
ខ្ពើម និងជួយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅបោះ
ឆ្នោត ឱ្យបានគ្រប់ៗគ្នានៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ
២០១៨នេះ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner