ផ្សារទំនើប EAON MALL 2 ( អ៊ីអនម៉ល២ សែនសុខ ) បើកសម្ពោធដំណើរការជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការគំាទ្ររបស់អតិថិជន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉ល២ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយកផ្សារទំនើបអ៊ីអនទូទាំងពិភពលោក និងអគ្គនាយកអ៊ីអនប្រចាំកម្ពុជា ព្រមទាំងវិនិយោគិនធំៗ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត  ។
លោក Seiichi Chiba អគ្គនាយកផ្សារទំនើបអ៊ីអនម៉លទូទាំងពិភពលោកបានលើកឡើងថា”ផ្សារទំនើបអីអនម៉លនៅខណ្ឌសែនសុខស៊ីតធីនេះ មានលក្ខណៈពិសេសបី ទី១គឺផ្ដល់ជូននូវកន្លែងកំសាន្តថ្មីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចនិយាយបានថា ជាកន្លែងកំសាន្តនៅក្នុងផ្សារទំនើបអីអនម៉ល សែនសុខ សីតធី របស់យើងនេះគឺមានលក្ខណៈពិសេសនិងនាំមកនូវភាពរីករាយខ្លាំងជូនអតិថិជន មានដូចជា សួនទឹកកំសាន្ត ទោងយោលលើអាកាសនិងកន្លែងកំសាន្តផ្សេងៗជាច្រើនទៀតនៅក្នុងអគារ ។ យើងក៏នាំមកជូននូវរោងភាព យន្តម៉ាជើស៊ីនីភ្លិចផងដែរ ស្របពេលដែលទូរទស្សន៍ហង្សមាសវីឌីអូ ក៏បាននាំមកជូននូវកន្លែងស្ថាននីយទូរទស្សន៍ខ្នាតធំ និងថ្មីជាងគេ ដែលទាំងនេះនឹងផ្ដល់ជូនកន្លែងកំសាន្តថ្មីៗ និងធំជាងគេសម្រាប់អតិថិជនរបស់យើង ។ ទី២គឺប្រមូលផ្ដុំទៅដោយស្ថាប័នសាធារណៈដើម្បីបម្រើសេវាកម្មប្រកបដោយភាពងាយស្រួលសម្រាប់អតិថិជន (មជ្ឈមណ្ឌលផ្ដល់លិខិត ឆ្លង់ដែន មជ្ឈមណ្ឌលផ្ដល់អត្តសញ្ញាណប័ណ្ណ និងមជ្ឈមណ្ឌលផ្ដល់ប័ណបើកបរ) ។ ទី៣គឺផ្ដល់ជូននូវកន្លែងបង្កើតអនុស្សាវរីយ៍ និងផ្លាស់ប្ដូរទំនាក់ទំនង សម្រាប់ប្រជាពលរដ្ឋក្នុងមូល ដ្ឋាន ។លោកអគ្គនាយកបន្ថែមទៀតថា លើសពីនេះទៀត ផ្សារទំនើបអ៊ីអនម៉លពីរនេះ ក៏មានសាលអត្ថប្រយោជន៍សម្រាប់រៀបចំកម្មវិធីជាច្រើនបាន ដូចជា៖ អាចរៀបចំពិធីអាពាហ៍ពិពាលហ៍ ពិធីជប់លៀងនានា និងអាចលេងកីឡានៅក្នុងសាលនេះក៏បាន ទៅតាមចំណង់ ចំណូលចិត្តរបស់អតិថិជន ។ សូមជម្រាបថា ផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ មានទីតាំងស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ និងស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍន៍ ពោង ពាយ City របស់ក្រុមហ៊ុនលីយ៉ុងផាត់គ្រុប ។ នៅក្នុងតំបន់នោះ កំពុងមានការអភិវឌ្ឍន៍លើគម្រោងលំនៅដ្ឋាន កន្លែងប្រារព្ធពិធីអាពាហ៍ពិពាហ៍ និងអគារពាណិជ្ជកម្មជាដើម ហើយនៅជុំវិញតំបន់នោះ ក៏មានក្រុមហ៊ុនក្នុងស្រុកមួយចំនួនកំពុងដំណើរសាងសង់លំនៅដ្ឋានខ្ពស់ ដែលញាំងឲ្យតំបន់នេះមានសក្កានុពលខ្លាំងនាថ្ងៃអនាគត និងអាចប្រមូលផ្ដុំអភិជនជាច្រើន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner