អគ្គស្នងការនគរបាលជាតិ ធ្វើសន្និសីទសារព័ត៌មាន ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ) ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលការងារចរាចរណ៍ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះបាន  ធ្វើសន្និសីទសារព័ត៌មាន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។

      ការធ្វើសន្និសីទសារព័ត៌មាននេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងបន្ទាប់ពី ការស្នើរបស់លោក យូ ហុកគ្រី អនុប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច ដើម្បីឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើងវិញ ។
    សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ បណ្ដាលឲ្យព្រះអង្គរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ដ នៅឯប្រទេសថៃ ។

ដោយឡែក អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ នៅខេត្តព្រះសីហនុ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេកហើយសពអ្នកម្នាង អ៊ុក ផល្លា រណប្ញទ្ធិ នឹងត្រូវរៀបចំបូជា នៅវេលាម៉ោង៩៖០០នាទីព្រឹក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅខាងមុខបរិវេណវត្តបទុបវត្តី រាជធានីភ្នំពេញផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner