ប្រតិភូក្រសួងការពារជាតិ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ សពឯកឧត្តម ឧត្តមសេនីយ៍ឯក សោម ដន ព្រមទាំងបានជូនសារក្រសួងការពារជាតិ ដើម្បីចូលរួមរំលែគទុក្ខយ៉ាងក្រៀមក្រំជាមួយនិងក្រុមគ្រួសារសព

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសពឯកឧត្តម ឧត្តមសេនីយ៍ឯក សោម ដន  នារសៀលថ្ងៃ ទី ២០ ខែ មិថុនា ២០១៨ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍  ឯល   វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក សោម ដន  ព្រមទាំងបានជូនសារក្រសួងការពារជាតិ ដើម្បីចូលរួមរំលែគទុក្ខយ៉ាងក្រៀមក្រមជាមួយនិងក្រុមគ្រួសារសព។
សពឯកឧត្តមឧត្តមសេនីយ៍ឯក  សោម ដន  ជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស  ដែលបានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនា ២០១៨  ក្នុងជម្មាយុ៦០ ឆ្នាំ ដោយរោគាពាធ ។
សពឯកឧត្តម សោម ដន ត្រូវបានក្រុមគ្រួសារ សហការជាមួយបញ្ជាការដ្ឋានអង្គរក្ស និងគណកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី  ក្រសួងការពារជាតិ បានតំកល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងបែបពិធិការកងទ័ព នៅ បញ្ជាការដ្ឋានអង្គរក្ស  ស្វាយរលំ ខេត្តកណ្តាល ។
បន្ទាប់មកប្រតិភូអនុគណកម្មការ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក  សៅ សារឿន  អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធាន អនុគណកម្មការរៀបចំបុណ្យសព បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធនិង  បាននាំយក ថវិកាគោលនយោបាយ ក្រសួងការពារជាតិ ចំនួនជាង២៩ លានរៀល ផ្តល់ជូនលោកជំទាវក្រុមគ្រួសារសព សម្រាប់រៀបចំធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងបែប    ពីធីការកងទ័ព។
ឯកឧត្តមឧត្តមសេនីយ៍ឯក  សៅ សារឿន  បានបញ្ជាក់ ពីការយកចិត្តទុក្ខដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ដែលជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរខ្ពស់និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមគ្រួសារកងទ័ព និងគ្រួសារអតីតៈយុទ្ធជនទាំងអស់ ទោះស្ថិតក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ហើយក៏ដោយ ក៏រាជរដ្ឋាភិបាល បានបីបាច់ថែរក្សាជានិច្ច ដើម្បីជាការលើកទឹកចិត្ត ដល់ញាតិមិត្តនិងក្រុមគ្រួសារនៃសព។ គ្រប់គណប្រតិភូនានា របស់កងយោធពលខេមរភូមិន្ទ បានសំដែងនូវសមានចិត្តចូលរួមរំលែកទុក្ខជាមួយនិង ព្រមទាំងក្រុមគ្រួសារនៃសព យ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតចំពោះការបាត់បង់នូវនាយទាហានជាន់ខ្ពស់មួយរូប  ពេលនៅមានជន្មាយុ ឯកឧត្តម បានចូលរួមបំរើ ជាតិមាតុភូមិ ពិសេសបានចូលរួម សហការ ការពារសន្តិសុខជូនប្រមុខរាជរដ្ឋភិបាល និងក្រុមគ្រួសារ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ នារយៈពេលកន្លងមក។ សូមឲ្យដួងវិញ្ញាណក្ខ័ន្ធសពឯកឧត្តម  សោម ដន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner