ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ចំពោះការដកខ្លួន ចេញរបស់សហរដ្ឋអាមេរិក

ស្វីស៖ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេវិន ឌូហ្សារិក បានគួសបញ្ជាក់ថា លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានបង្ហាញការសោកស្តាយ យ៉ាងខ្លំាង ចំពោះការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ពិភពលោក ។
ដោយឡែកឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន បានថ្លែងស្រដៀងគ្នាថា ការសម្រេចចិត្តដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរបស់សហរដ្ឋអាមេរិក គឺជារឿងគួរ អោយសោកស្ដាយ តែមិនមានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ ។
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី នីកគី ហាឡេយ៍ បាន ប្រកាសដកសហរដ្ឋអាមេរិកចេញ ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយចោទថា ស្ថាប័នអន្តរជាតិមួយនេះមានភាពលម្អៀង ពុតត្បត់ និងបម្រើតែផលប្រយោជន៍ខ្លួនឯង ព្រមទាំងអនុវត្តន៍ស្ដង់ដារពីរប្រឆាំងនឹងអ៊ីស្រាអ៊ែល ។
សូមជម្រាបថា ការប្រកាសដកខ្លួនរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើត ឡើងក្រោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាន ចេញមុខថ្កោលទោល ចំពោះគោលនយោបាយគ្មានត្រាប្រណីលើជនអន្តោ ប្រវេសន៍មកពីមិចស៊ីកូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបំបែកបំបាក់កុមារជាង២.០០០នាក់ចេញពីឪពុកម្ដាយរបស់ពួកគេ ដែលត្រូវបាន អាជ្ញាធរអាមេរិកចាប់ឃុំខ្លួន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner