កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមជាមួយ និងថ្នាំញៀន១០កញ្ចប់តូច!
(ព្រះវិហារ): សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច ព្រមជាមួយនិងជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាយកងរាជអាវុធហត្ថ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង០៨.៣០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវខេត្តលេខ(២៦.២៦)ចំងាយពីស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ប្រមាណជាង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយនិងវត្ថុតាងខាងលើបានជោគជ័យ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធ ហត្ថស្រុក ចុះធ្វេីការបង្រ្កាបករណីរក្សាទុក្ខ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តអោយដឹងផងដែរថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ យស់ ស៉ីវន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រៈវិហារ។ ព្រមជាមួយនិងវត្ថុតាងមួយចំនួនរួមមាន÷ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច ទម្ងន់២,៥៨ក្រាម ម៉ូតូម៉ាកស្មាស់ (គ្មានស្លាកលេខ)០១គ្រឿង លុយខ្មែរ(៣.៧០០០រៀល) អត្តសញ្ញាណប័ណ្ណចំនួន០២ ទូរស័ព្ទដៃ០១ ព្រមទាំងសម្ភារៈសម្រាប់ជក់ និងវេចខ្ចប់មួចំនួនទៀត។
លោកបន្ថែមថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កំពុងកសាងសុំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕