ក្រុមហ៊ុន SRAM&WRAM Resources Limited សហការជាមួយសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា បង្កើតគេហទំព័រ SMEXASEAN.COM ដើម្បីនំាយកផលិតផលរបស់ កម្ពុជាចូលទៅកាន់ទីផ្សារពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ SMEXASEAN.COM ផលិតផលទីផ្សារ ដែលបើកសម្ពោធដោយក្រុមហ៊ុន SRAM&WRAM Resources Limited សហការជាមួយសមាគមន៍សហគ្រាសធុនតូច និង មធ្យមកម្ពុជា ហ្វាស្មិច ដែលជាកម្លំាងចលករមួយជម្រុញសេដ្ឋកិច្ចកម្ពុជា ដែលបច្ចុប្បន្ននេះ មានការ ខ្វះខាតនូវគំនិតផ្តួចផ្តើម ក្នុងការផ្សាយភ្ជាប់ផលិតផលរបស់ខ្លួនជាមួយនឹងទីផ្សារ ពិភពលោក ។ គំនិតផ្តួចផ្តើមរបស់ SRAM នេះ នឹងក្លាយទៅគម្រោងដំបូងបំផុត ដែលនឹងនំាសហគមន៍ ASEAN ទំាងមូលអោយចូលជ្រកនៅក្រោមឆ័ត្រតែមួយ ហើយ ប្រទេសជិតខាងនៅលើពិភព លោកនឹងគិតគួរជាថ្មី ដោយសារតែកម្លំាងចលករដ៏ធំធេងរបស់ ASEAN នេះ នឹងកៀកស្មាគ្នា ជាមួយសហគ្រាសធុនតូច និងមធ្យម ដែលជាបងប្អូនមិន សូវស្គាល់ជិតស្និទនឹងគ្នានៅក្នុង សហគមន៍ ASEAN ។

ពាក់ព័ន្ធនឹងតួនាទីរបស់ការបង្កើតច្រកចេញចួល SMEXASEAN.COM នេះ បណ្ឌិត Sailesh Lachu Hiranandani ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន SRAM&WRAM Resources Limited ហើយក៏ជាអ្នកផ្តួចផ្តើមគំនិត SMEXASEAN.COM នេះបាននិយាយម្តងហើយម្តង ទៀតអំពីតម្រូវការរបស់ក្រុមហ៊ុនអាជីវកម្មនានា និងរាជរដ្ឋាភិបាលអោយផ្តួចផ្តើមទិសដៅ តាមមាគ៌ាតម្រង់ទិសមួយ ដែលជម្រុញការលូតលាស់ដោយផ្តល់អោយវិស័យសហគ្រាសធុន តូច និងមធ្យមនូវឧបត្ថម្ភគំាពារដែលចំាបាច់ គ្នុងកិច្ចដំណើរការដោយរលូនជាមួយក្រុមហ៊ុន ខ្នាតយក្សធំៗ ។ លោកបណ្ឌិតបន្តថា ទិសដៅរបស់យើង គឺនំាំយកសហគ្រាសធុនតូច និង មធ្យមអោយស្ថិតនៅក្រោមដំបូងតែមួយ ដោយផ្តល់អោយពួកគេនូវរាល់ការងារចំាបាច់ទំាង អស់ ដើម្បីដំណើរការអាជីវកម្មដោយមិនចំាបាច់ខ្វាយខ្វល់អំពីការដើរស្វែករកអ្នកលក់ ឬអ្នក ទិញឡើយ ។ លោកបណ្ឌិតបន្ថែមទៀត ក្រុមហ៊ុនលោកក៏បានដាក់ចេញនូវផែនការមួយ ចំនួន ដើម្បីបង្កើតគំនិតផ្តួចផ្តើមស្រដៀងគ្នានេះនៅប្រទេសឥណ្ឌា តាមរយៈច្រកចេញចូល មួយចំនួនជាមួយនឹង SMEXINDIA.COM ផងដែរ ។

លោកឧកញ៉ា តែ តំាងប៉ ប្រធានសម្ព័ន្ធសមាគមន៍សហគ្រាសធុនតូច និង មធ្យមកម្ពុជា បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ហើយបញ្ជាក់ថា កិច្ចសហការវិនិយោគរួមគ្នានេះ នឹងជួយវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាឈានទៅដល់ទីតំាងដ៏ត្រឹមត្រូវមួយ ជាមួយនឹងប្រទេសជិតខាងក្នុងតំបន់ អាស៊ាន របស់ពួកគេ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner