បទពិសោធន៍ ចំណេះដឹង និងស្នាដៃ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមាន នឹងត្រូវទៅបោះឆ្នោតជូននៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

(កំពង់ស្ពឺ)៖ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀន និងគ្រូពេទ្យ ទូទាំងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំនួន៧៣១នាក់ នាសាលប្រជុំមន្ទីរបក្សខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា បទពិសោធន៍ ចំណេះដឹង និងស្នាដៃ គឺជាលក្ខណៈសម្បត្តិ៣យ៉ាង ដែលបងប្អូនអ្នកបោះឆ្នោតទាំងអស់ គួរគិតពិចារណា ដើម្បីជ្រើសរើសគណបក្ស ក៍ដូចជាមេដឹកនាំមួយរូបដ៍ល្អ សម្រាប់បន្តការដឹកនាំប្រទេសជាតិយើងដែលកំពុងតែរីកចម្រើនលូតលាស់ដូចសព្វថ្ងៃ អោយរីកចម្រើនតទៅមុខបន្ថែមទៀត ហើយបន្តធានាបានសុខសន្តិភាព គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានបទពិសោធន៍ជោគជាំ ប្រឈមមុខ តស៊ូ ជម្នះដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈស្មុគស្មាញ និងការវិវត្តន៍ថ្មីៗ ដែលកើតមានលើសកលលោក។

ឯកឧត្តមបានមានប្រសាសន៍បន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស និងដឹកនាំគណបក្សឆ្លងកាត់ដំណាក់កាលនានាដ៏សែនលំបាកប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ និងប្រជាជន។ ដូច្នេះសូមបងប្អូនយើងទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ នាថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨នាពេលខាងមុខ អោយបានគ្រប់ៗគ្នា។

ជាទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀននិងគ្រូពេទ្យ ទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវៈ ដើម្បីក្មួយៗ ចៅៗ កូនៗ និងប្រជាពលរដ្ឋយើង ហើយក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរជានិច្ច អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងទូទៅ បងប្អូនកម្មករ កម្មការនី និងមន្ត្រីរាជការយើងនៅទូទាំងប្រទេស និងសូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ចូលរួមថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ រីកចម្រើនរុងរឿង ជាបន្តទៀត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner