ប្រមុខដឹកនំាអង្គការសហប្រជាជាតិបង្ហាញការជំទាស់ ចំពោះគោលនយោបាយថ្មីមួយរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅបង្ក្រាបជនអន្តោប្រវេសន៍

បរទេស៖ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សា រិច បានលើកឡើងថា លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គួទែរែស ជឿជាក់ថា កុមារមិនគួរត្រូវឆ្លងកាត់ការឈឺឆាប់ ដោយសារការត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយ របស់ពួកគេឡើយ ក្រោយសហរដ្ឋអាមេរិកបានដាក់ចេញគោលនយោបាយថ្មីមួយ ទៀត ដែលមានគោលដៅបង្ក្រាបជនអន្តោប្រវេសន៍ ។
អាជ្ញាធរសហរដ្ឋអាមេរិកបានរាយការណ៍ថា មានកុមារប្រមាណ២.០០០នាក់ត្រូវ ឃ្លាតពីឳពុកម្តាយរបស់ពួកគេ ក្រោយត្រូវបានដាក់ឲ្យនៅក្នុងមន្ទីរឃុំឃាំងនៅតាម បណ្តារដ្ឋភាគនិរតីរបស់សហរដ្ឋអាមេរិក ។

ការជំទាស់របស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ គ្រាន់តែជាការបង្ហាញ សំឡេងប្រឆាំងមួយ ក្នុងចំណោមសំឡេងប្រឆាំងជាច្រើន ដែលត្រូវបានធ្វើឡើងចំពោះគោលនយោបាយដែលទើបត្រូវបានដាក់ចេញនាពេលថ្មីៗនេះ របស់សហរដ្ឋ អាមេរិកប៉ុណ្ណោះ ដែលវាជានយោបាយឈានដល់ការបំបែកកុមារពីឪពុកម្តាយទាំង ឡាយដែលត្រូវបានចាប់ខ្លួន ដោយសារតែការឆ្លងដែនពីម៉ិចស៊ីកូចូលមកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ។
ពាក់ព័ន្ធនឹងគោលនយោបាយថ្មនេះដែរ កាលពីពេលថ្មីៗនេះ សូម្បីតែភរិយារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោកជំទាវ មេឡានៀ ក៏បានចេញមុខបង្ហាញការមិនពេញចិត្តផងដែរ ចំពោះនយោបាយដែលមិនបានលើកលែងសូម្បីតែកូនក្មេងនេះ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner