ប្រធានាធិបតីសហរដ្ឋអាមេរិកដាក់បទបញ្ជាអោយបង្កើតកងទ័ពអវកាស

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះថា រូបលោកបានដាក់ចេញនូវបទបញ្ជាអោយបង្កើតកងអង្គ ភាពទី៦ នៃកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក ដែលផ្តោតសំខាន់លើការ ការពារទីអវកាស ។ បច្ចុប្បន្នអង្គភាពទាំង៥នៃកងកម្លាំងប្រដាប់អាវុធរបស់សហ រដ្ឋអាមេរិក រួមមាន៖ កងទ័ពជើងគោក កងនាវាចម្បំាង កងទ័ពជើងទឹក កងទ័ព អាកាស និងកងឆ្មាំការពារដែនសមុទ្រ ។

ថ្លែងក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាអវកាសជាតិអាមេរិក លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា រូបលោកបានបង្គាប់អោយក្រសួងការពារជាតិទាំងមូល និងមន្ទីរបញ្ចកោណធ្វើការចាប់ផ្តើមភ្លាមៗនូវដំណើរការចំបាច់ផ្សេងៗ សម្រាប់ការបង្កើត យោធាការពារទីអវកាស ។

ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា កងទ័ពថ្មីនេះ គឺមានលក្ខណៈដាច់ដោយឡែក ប៉ុន្តែស្មើភាពជាមួយកងទ័ពអាកាសអាមេរិក ហើយថា វាមិនទាន់គ្រប់ គ្រាន់នោះទេ ដោយត្រឹមតែមានវត្តមានអាមេរិកនៅទីអវកាស គឺយើងត្រូវមាន អំណាចរបស់អាមេរិកនៅក្នុងទីអវកាសផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner