ឥណ្ឌាគ្រោងផ្អាកសម្បទានពាណិជ្ជកម្ម និងដំឡើងពន្ធនំាចូលលើផលិតផល ចំនួន៣០មុខរបស់សហរដ្ឋអាមេរិក
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានឹងផ្អាកសម្បទានពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយថែមទំាងសម្រេចដំឡើងពន្ធនាំចូលលើផលិតផលចំនួន៣០មុខរបស់មហាអំណាចនេះរហូតដល់៥០ភាគរយផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើង ពន្ធនាំចូលលើកដែកថែប និងអាលុយមីញ៉ូមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
រដ្ឋាភិបាលឥណ្ឌាកាលពីពេលថ្មីៗកន្លងទៅនេះ បានផ្ញើលិខិតមួយទៅកាន់អង្គការ ពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីបញ្ជាក់ប្រាប់ពីគំរោងដំឡើងពន្ធ របស់ខ្លួន ដែលគិតជាសរុបគំរោងដំឡើងពន្ធនេះ លើមុខផលិតផលសហរដ្ឋអាមេ រិក៣០មុខ ដែលមានតម្លៃគិតជាប្រាក់ស្មើនឹងជាង២៤០លានដុល្លារអាមេរិក ។
យោងតាមបញ្ជីផលិតផលដែលត្រូវដំឡើងពន្ធរបស់រដ្ឋាភិបាលឥណ្ឌា បានអោយ ដឹងថា ផលិតផលនាំចូលពីសហរដ្ឋអាមេរិក៣០មុខនឹងត្រូវជាប់កាតព្វកិច្ចដំឡើង ពន្ធ ហើយក្នុងនោះការដំឡើងពន្ធ៥០ភាគរយ នឹងត្រួវអនុវត្តលើម៉ូតូមានកម្លំាង ចាប់ពី៨០០ccឡើងទៅ ស្របពេលដែលផ្លែប៉ោមជាប់ពន្ធ២៥ភាគរយ ព្រមទំាង ផ្លែ almonds និងផ្លែ walnuts ២០ភាគរយ ៕