ចិនព្រមានតម្លើងពន្ធនាំចូលប្រេង និងផលិតផលបម្រើវិស័យថាមពលជាច្រើន ទៀតពីសហរដ្ឋអាមេរិក
ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាងបានបន្តធ្វើការសងសឹក ចំពោះការគំរាមកំហែងផ្នែក សេដ្ឋកិច្ចបែបឯតោភាគីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ តាម រយៈការព្រមានបង្កើនពន្ធថ្មីទៀតទៅលើឧស្ម័នធម្មជាតិ និងប្រេងឆៅ ព្រមទាំង ផលិតផលផ្នែកថាមពលជាច្រើនផ្សេងទៀត ។
យោងតាមស្ថិតិរបស់ក្រសួងថាមពលអាមេរិក បានអោយដឹងថា ចិនធ្វើការនាំ ចូលប្រេងឆៅប្រមាណ៣៦៣.០០០បារ៉ែលជារៀងរាល់ថ្ងៃពីសហរដ្ឋអាមេរិក និង ប្រហែលជា២០០.០០០បារ៉ែលនៃអនុផលប្រេងដទៃៗទៀតក្នុងមួយថ្ងៃ ។ ដូច្នេះ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បាននឹងកំពុងធ្វើអោយក្រុម ហ៊ុនតូចធំៗក្នុងប្រទេសទាំងពីរមានការព្រួយបារម្ភ និងជម្រញអោយបញ្ឈប់ផង ដែរ ដោយសារទង្វើនេះនឹងបង្កការខាតបង់ទាំងសងខាង ។
សូមជម្រាបថា ចិនបានគំរាមដំឡើងពន្ធលើផលិតផលផ្នែកថាមពលរបស់សហ រដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបចំពោះការបង្កើនពន្ធលើទំនិញចិនក្នុងទំហំជាទឹក ប្រាក់៥០ពាន់លានដុល្លារអាមេរិក ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ ហើយការដំឡើងពន្ធរបស់ចិននេះដែរ នឹងដាក់ កំហិតមិនអោយក្រុមហ៊ុនចម្រាញ់វត្ថុធាតុដើមចិន ធ្វើការទិញឧស្ម័នធម្មជាតិ ឬ ប្រេងឆៅរបស់សហរដ្ឋអាមេរិកឡើយ ដែលជាហេតុអាចបង្កឲ្យមានការប៉ះពាល់ជាខ្លាំងដល់ទីផ្សារថាមពលសហរដ្ឋអាមេរិក ៕