រាជរដ្ឋាភិបាលខិតខំគ្រប់ឧបសគ្គ ដើម្បីពន្លឿនការងារ និងការអភិវឌ្ឍន៍

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល ៖ ឯកឧត្តម វង្ស ប៊ុនឥន្ទវុឌ្ឍន៍ ប្រធានក្រុមការងារចុះជួយឃុំវិហារសួគ៌ បានថ្លែងថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានខិតខំគ្រប់ឧបសគ្គ ដើម្បីពន្លឿនការងារ និងការអភិវឌ្ឍន៍ប្រទេស ក្នុងនោះប្រជាពលរដ្ឋ សិស្ស និស្សិត គឺជាកំលាំងចលករដោយមិនអាចខ្វះបាន ក្នុងការចូលរួម ជាធ្លុងមួយ ដើម្បីជម្រុញឲ្យប្រទេសជាតិមួយនេះ មានការរីកចម្រើន ប្រកបដោយសក្តានុពលគ្រប់បែបយ៉ាង។

    ឯកឧត្តម វង្ស ប៊ុនឥន្ទវុឌ្ឍន៍ មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ៣ពាន់នាក់ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តមបន្តថា ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពហើយនោះ រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំ បានធ្វើឲ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ គឺបានជម្រុញគ្រប់យុទ្ធសាស្រ្ត គ្រប់នីតិវិធី ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ មានផ្លូវខ្វាត់ខ្វែងជួយសម្រួលដល់ការធ្វើដំណើរបានកាន់តែឆាប់រហ័ស មានស្ពាន មានវត្តអារាម និងមានសាលារៀនគ្រប់មូលដ្ឋាន ដើម្បីបង្ករលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស គឺមានគោលដៅតែមួយគត់ ពង្រីកធនធានមនុស្ស ឲ្យកាន់តែប្រសើរ រួមគ្នាជាមហាសាមគ្គីដើម្បីអភិឌ្ឍន៍ គ្រប់ផ្នែក  គ្រប់ការអភិវឌ្ឍន៍ ដែលជាបំណងប្រាថ្នារបស់ប្រជាជន និងសង្គម ។

ឯកឧត្តម បន្តថា ដើម្បីជម្រុញការអភិវឌ្ឍន៍ និងការចូលរួមថែរក្សាសុខសន្តិភាព ឲ្យនៅស្ថិតស្ថេរគង់វង្ស ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែលមានគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រទេស បានខិតខំនូវគ្រប់ឧបសគ្គ ដើម្បីពន្លឿនការងារ អភិវឌ្ឍន៍ ក្នុងនោះប្រជាពលរដ្ឋ សិស្ស និស្សិត ក៏ជាកំលាំងចលករដោយមិនអាចខ្វះបាន ក្នុងការចូលរួមជាធ្លុងមួយ ដើម្បីអភិឌ្ឍន៍ឲ្យប្រទេសជាតិមួយនេះ មានការរីកចម្រើនប្រកបដោយសក្តានុពលគ្រប់បែបយ៉ាង។ នៅក្នុងឱកាសនេះ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាលបានថ្លែងថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នេះ សូមឲ្យប្រជាពលរដ្ឋសម្លឹងឲ្យបានវែងឆ្ងាយ ជាពិសេសខណៈដែលកម្ពុជាឆ្លងកាត់របបប៉ុលពត និងដល់បច្ចុប្បន្ន តើមានការខុសគ្នាយ៉ាងណា?អ្នកណាជាអ្នកកសាង សង្គមពីចំណុចសូន្យមករីកចម្រើន ? និងអ្នកណាជាអ្នកស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋយើង ?។

   ឯកឧត្តម បន្តថា បងប្អូនពិតជាជ្រាបនិងយល់ច្បាស់ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានគណបក្ស ប្រជាជនកម្ពុជា ជាអ្នកដឹកនាំ ពិតជាមានការលំបាកណាស់ ដោយឆ្លងកាត់នូវគ្រប់ដំណាក់កាល ពោលគឺមិនពីគ្រួសារ ដែលមានជីវភាពលំបាកវេទនា មកទទួលបាននូវការរីកនៅក្នុងជីវភាពគ្រួសារនោះទេ ។ ដូច្នេះក្នុងឱកាសបោះឆ្នោតជ្រើស រើសតំណាងរាស្រ្ត នីតិកាលទី៦ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ យើងត្រូវសម្លឹងមើល អំពីជំហានរីកចម្រើន នៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រោះប្រសិនបើមានការជ្រើសរើសខុស និងមិនគិតគូដល់ការ អភិវឌ្ឍន៍នោះទេ ប្រជាពលរដ្ឋនៅទូទាំងប្រទេស នឹងជួបនូវបញ្ហាជាមិនខាន ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner