លោក អ៊ីវ៉ាន់ ឌូកេ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីវ័យក្មេងជាងគេរបស់ប្រទេស កូឡុំប៊ី

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតកូឡុំប៊ី ហៅកាត់ថា CNE បានចេញលទ្ធផលជា ផ្លូវការថា លោក អ៊ីវ៉ាន់ ឌូកេ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំចុងក្រោយ ដើម្បីជ្រើសរើសជាប្រធានាធិបតីថ្មី ជាមួយសំឡេងគាំទ្រ៥៤ភាគរយ បន្ទាប់ពីពី សន្លឹកឆ្នោតជាង៩៩ភាគរយត្រូវបានរាប់ ។
បេក្ខភាពដែលអ្នកនយោបាយស្តាំនិយមមានវ័យ៤១ឆ្នាំរូបនេះ នឹងត្រូវស្បថចូល កាន់តំណែងជាផ្លូវការនៅខែសីហាខាងមុខ បន្តពីប្រធានាធិបតីចប់អាណត្តិលោក ចូអាន ម៉ានូអែល សាន់តូស ដែលជាអ្នកសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមឧទ្ទាម ហ្វាក់ និងទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព ដោយសារតែកិច្ចខិតខំប្រឹងប្រែងនេះថែមទៀតផង ។
សូមជម្រាបថា លោក អ៊ីវ៉ាន់ ឌូកេ នឹងក្លាយជាប្រធានាធិបតីវ័យក្មេងជាងគេរបស់ ប្រទេសកូឡុំប៊ី គិតចាប់តាំងពីឆ្នាំ១៨៧២មក ក្រោយរូបលោកទទួលបានសំឡេង ឆ្នោតគាំទ្រចំនួន១០,៣៤០,៣១៣សន្លឹក ខណៈគូប្រជែងរបស់លោក ដែលជាអ្នកឆ្វេងនិយម គឺលោក ហ្គូស្តាវ៉ូ ផេត្រូ ឈរនៅលេខរៀងទីពីរ ជាមួយសំឡេងគាំទ្រ ៤១.៨៣ភាគរយ ដែលស្មើនឹង៨.០១៦.៤០២សន្លឹកឆ្នោត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner